• អាជ្ញាធរខេត្តព្រះសីហនុចុះត្រួតពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង និងជំរុញស្ថាបនាឱ្យហើយមុនចូលឆ្នាំខ្មែរ ២០២១
    ដោយ admin  ថ្ងៃទី 23 November, 2020  ម៉ោង 01:41 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនទទួលម៉ៅការស្ថាបនាផ្លូវ ទាំង៣៤ខ្សែចុះពិនិត្យ ការដ្ឋាននានា និងហេដ្ឋារចនាសម្ព័ន្ធ ស្ថិតនៅក្នុងសង្កាត់លេខ ៤ និងសង្កាត់ ៣ ក្រុងព្រះសីហនុ។

    នាឱកាសនោះដែរលោកអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្ត កំពុងតែស្ថាបនាកែលម្អ សួនច្បារបន្ថែម ទុកជាកន្លែង ប្រើប្រាស់សាធារណៈ សម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកម្សាន្ត ថតរូប ទុកជាអនុស្សាវរីយ៍ជាដើម។

    លោកអភិបាលបានថ្លែងឱ្យដឹងថា គម្រោងសាងសង់នោះនឹងជម្រុញធ្វើយ៉ាងណាឱ្យក្រុមហ៊ុន ស្ថាបនាសាងសង់ឱ្យបានរួចរាល់ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២១ខាងមុខនេះ។

    ក្នុងដំណើរចុះត្រួតពិនិត្យការសាងសង់ហេដ្ឋារចនា សម្ព័ន្ធនោះ លោកអភិបាលខេត្ត ក៏បានបន្ត ចុះពិនិត្យ មើលពីការអភិវឌ្ឍ នូវហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងក្រុង ដូចជា ប្រព័ន្ធលូ ប្រព័ន្ធអូរប្រឡាយ បន្ទប់ទឹក សាធារណៈនៅតាមបណ្ដោយឆ្នេរអូរឈើទាល និងអូរត្រេះ អាងប្រតិកម្មជាប់សណ្ឋាគារសុខា។

    លោកអភិបាលខេត្ត បានធ្វើការណែនាំដល់បណ្ដាក្រុមហ៊ុនដែលកំពុងម៉ៅការសាងសង់ឱ្យយកចិត្តទុកដាក់ដោយមានការទទួលខុសត្រូវខ្ពស់ ធានាឱ្យបានគុណភាព ជាប់រឹងមាំ និងជាពិសេស រាល់សំណល់ សាងសង់ របស់ក្រុមហ៊ុន រៀបចំទុកដាក់ឱ្យបានរៀបរយ នៅលើដងផ្លូវ កុំធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ក៏ដូចជាបាត់បង់ សោភ័ណភាព ក្នុងទីក្រុង ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares