• ក្រោយពីចេញទេផឹកស៊ី យុវជនពីរនាក់ស្លាប់,​ម្នាក់​របួសធ្ងន់ បន្ទាប់ពី​បើក​ម៉ូតូ​បុក​រថយន្ត​ឈប់​ស្ងៀម​
    ដោយ admin  ថ្ងៃទី 20 November, 2020  ម៉ោង 06:58 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យុវជន២នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូលឿន​ទៅបុក រថយន្ត​ដែល​ចត​ស្ងៀម​ពីក្រោយ​កាលពី​ម៉ោងជាង ២​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សុក្រ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នៅ​ខាងក្រោយ​ពេទ្យ​ឯករាជ្យ​១​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងភូមិ​ចោមចៅ​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដល់ជីវិតឈ្មោះមោះ ហោល ថេ​ង អាយុ​២១​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​សិប្បកម្ម​ទឹកកក នៅ​ភូមិ​ទួល​ពង្រ សង្កាត់ ចោមចៅ​ទី​១ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត​ និងឈ្មោះ ផេង អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើកា​នៅ​សិប្បកម្ម​ទឹកកក​ស្នាក់នៅ​កន្លែងធ្វើការ​ជាមួយគ្នា​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ​។​ចំណែក​អ្នករបួស​ឈ្មោះ រ៉ូ អាយុ​២២​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​ជាមួយគ្នា​ដូច​ជនរងគ្រោះ​ខាងលើ​ជា​អ្នកជិះ​ពីក្រោយ​។​អ្នក​ទាំង​៣​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​តាកែវ​ 1C-3687 ជិះឌុបគ្នា៣នាក់។

    ​ចំណែក​ខាង​រថយន្ត​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ​។​រថយន្ត ប្រភេទ​សណ្តោង​រ៉ឺម៉ក ខាង​ក្បាល មាន​ពណ៌​ស ពាក់​ផ្លាកលេខ​កំពង់ស្ពឺ​3A-1534 និង​ខាងក្រោយ​ពណ៌​សលាយ​ក្រហម ពាក់​ផ្លាក លេខ​ព្រះសីហនុ​4A-3896​។​

    ​តាម​សម្ដី​រៀបរាប់​របស់​នារី​ម្នាក់​បាន​ឲ្យ​ដឹងថា​ពួកគាត់​បាន​ជួបជុំគ្នា​ផឹកស៊ី​ស្រា​ក្រឡុក​នៅ​ផ្លូវ​វ៉េងស្រេង​រួចរាល់​ហើយក៏ បាន​ខ្ចី​ម៉ូតូ​មិត្ត​ភ​ក្កិ​ដឹក​គ្នា​ទៅ​កន្លែង​ស្នាក់នៅ​ដោយសារតែ​ភាពស្រវឹង​ហើយ​បើក​លឿន​បាន​ទៅបុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​ពីក្រោយ​ដែល​កំពុងតែ​ចត​ស្ងៀម​។​ ចំណែកអ្នកបើកឡានដេកលក់ក្នុងរថយន្ត។

    ​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​ម៉ូតូ​ និងរថយន្តទៅរក្សាទុកនៅចរាចរណ៍ក្រុងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។​អ្នកបើកបរ​ត្រូវបាន​ឃាត់ខ្លួន​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares