• រថយន្តកុងតឺន័របុកម៉ូតូបណ្ដាលឱ្យនារី២នាក់រងរបួសធ្ងន់១នាក់ស្រាល ១នាក់
    ដោយ admin  ថ្ងៃទី 15 November, 2020  ម៉ោង 05:45 | សន្តិសុខ​សង្គម

    (ខេត្តកំពត)៖ នារីវ័យក្មេងពីរនាក់ជិះម៉ូតូឌុបគ្នាបានបុកជាមួយនឹងរថយន្តកុងតឺន័រខណៈកំពុងបើកបញ្ចាស់ទិសគ្នាបណ្ដាលឲ្យអ្នកជិះម៉ូតូរបួសស្រាលម្នាក់ធ្ងន់ម្នាក់។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១០និង២៥នាទីនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតនៅភូមិបឹងធំខាងលិច ឃុំអង្គស៊ី ស្រុកកំពង់ត្រាច ខេត្តកំពត ។

    សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូជនរងគ្រោះជិះគ្នាពីរនាក់ ជិះម៉ូតូឌុបគ្នា ធ្វើដំណើរក្នុងទិសពីកើតទៅលិច ចំណែករថយន្ត​ ធ្វើដំណើរ បញ្ច្រាសទិសគ្នា ពីលិចទៅកើត ។

    សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបរម៉ូតូឈ្មោះ ព្រំ សុខលីដា ភេទស្រី អាយុ១៨ឆ្នាំ (របួសធ្ងន់) និងអ្នករួមដំណើរ ឈ្មោះ ហ៊ុយ ច័ន្ទបុប្ផា ភេទស្រី អាយុ១៦ឆ្នាំ (របួសធ្ងន់)។ អ្នកទាំង២​ រស់នៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុក​កំពង់​ត្រាច ខេត្តកំពត។

    ចំណែកអ្នកបើករថយន្ត​ ​ឈ្មោះ សេន ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃសៀម ឃុំជីរ៉ូ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

    ​អ្នករបួស ត្រូវបានបញ្ជួនទៅសង្រ្គោះ ររីឯមធ្យោបាយបុកទង្គិចគ្នានោះត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការ​ដ្ឋាន​នគរបាលស្រុក​កំពង់ត្រាច រង់ចាំការដោះស្រាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares