• អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៤២លាននាក់ ស្លាប់ជាង ១លាន ១៤ម៉ឺននាក់ និងជាសះស្បើយជាង ៣១លាននាក់!
    ដោយ admin  ថ្ងៃទី 23 October, 2020  ម៉ោង 08:41 | សន្តិសុខ​សង្គម

    (អន្តរជាតិ)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤១,៩៦៣,៥២៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,១៤២,០៩៨នាក់ និងជាសះស្បើយឡើងវិញ ៣១,១៦៩,៣១០នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨,៦៥៨,០០០នាក់ ស្លាប់ចំនួន ២២៨,៣១៨នាក់ និងជាសះស្បើយចំនួន ៥,៦៤៧,២៨០នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៧,៧៥៩,៦៤០នាក់ ស្លាប់ចំនួន ១១៧,៣៣៦នាក់ និងជាសះស្បើយ ៦,៩៤៦,៣២៥នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៥,៣៣២,៦៣៤នាក់ ស្លាប់ ១៥៥,៩៦២នាក់ និងជាសះស្បើយ ៤,៧៨៥,២៩៧នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares