• អាជ្ញាធរខេត្តព្រះសីហនុប្រគល់ប័ណ្ណកម្មសិទ្ធិសរុបចំនួន ៦៩៥ក្បាលដីដល់ប្រជាពលរដ្ឋក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ
    ដោយ admin  ថ្ងៃទី 22 October, 2020  ម៉ោង 16:26 | ព័ត៌មាន​ជាតិ, សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក គួច ចំរើនអភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពប័ណ្ណសម្គាល់សិទ្ធិកាន់ កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការ ចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពមេឃុំ មេភូមិ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីនៅស្រុកស្ទឹងហាវ ។

    លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានឱ្យដឹងថា នេះជាដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីក្លាយជាម្ចាស់ដីពិត ប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់អាស្រ័យផល និងមានសិទ្ធិចាត់ចែងប័ណ្ណកម្មសិទ្ធិនេះជាឯកសារគតិយុត្តសម្រាប់ជាសំអាងនៅពេលមានជម្លោះដីធ្លី កាត់បន្ថយតាមរយៈប័ណ្ណកម្មសិទ្ធិនេះ ដែលជាសំអាងសំរាប់ដាក់ បញ្ចាំ ឬដាក់ធានា និងដាក់ហ៊ីប៉ូតែក។

    លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ កម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា លទ្ធផលដែលទទួលបានពីការចុះបញ្ជីដីនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ក្បាលដីដែលគណៈកម្មការរដ្ឋបាល បានលើកសំណើរផ្តល់កម្មសិទ្ធិលើដីធ្លីក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)សរុបចំនួន ៦៩៥ក្បាលដី នៃចំនួនក្បាល ដីសរុបចំនួន៨៤៣ ក្នុងនោះ ប្រភេទទ្រព្យ រួមប្តីប្រពន្ធ ៤៩៣ប័ណ្ណ ទ្រព្យលីវ ៥៩ប័ណ្ណ ទ្រព្យខាងប្តី ២៤ប័ណ្ណ ទ្រព្យខាងប្រពន្ធ ៩៤ប័ណ្ណ ទ្រព្យកម្មសិទ្ធិអវិភាគ ២៣ប័ណ្ណ ទ្រព្យក្រុមហ៊ុនមាន២ប័ណ្ណ។

    ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងកោតសរសើរដល់មន្ទីររៀបចំដែនដី នគរូបនីយ កម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរស្រុក ឃុំ បានសហការបំពេញការងារប្រកបដោយប្រសិទ្ធិភាព ឈានដល់ការចែកប័ណ្ណនាពេលនេះ ការទទួលបានប័ណ្ណ មាន៥កំណាក់កាល និងធ្វើការជួបជុំគ្នា ៣ដង ទី១.ប្រកាសតំបន់វិនិច្ឆ័យ ២.ប្រកាសជាសាធារណៈ និងទី៣.ឈានដល់ការជួបជុំចែកប័ណ្ណជូនប្រជាពលភូមិ១ ឃុំទំនប់រលកចំនួន ៦៩៥ ក្បាលដី។

    លោក គួច ចំរើន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្ម សិទ្ធិនេះ ត្រូវថែរក្សាឱ្យបានល្អ កុំឱ្យខូច រឺបាត់បង់ ព្រោះវាមានផលប្រយោជន៍ក្នុងការប្រើប្រាស់តាមការជាក់ស្តែង ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនកាន់តែប្រសើរឡើង ស្របតាមជាគោលនយោបាយរបស់រាជរដ្ឋាភិ បាលក្នុងការកាត់បន្ថយទំនាស់ដីធ្លី និងធានាបានការកាន់កាប់ដីធ្លីដោយស្របច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares