• នគរបាល​ បានបំបែក​ករណី​ឃាតកម្ម​លាក់មុខមួយនៅខេត្តព្រះវិហារ
    ដោយ admin  ថ្ងៃទី 24 September, 2020  ម៉ោង 16:39 | សន្តិសុខ​សង្គម

    (ខេត្តព្រះវិហារ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រោយបាន​ទទួលព័ត៌មានពីលោកមេភូមិស្ទឹងខៀវតេជោ​ ឃុំស្រអែម​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ ពីករណីបាត់មនុស្ស កម្លាំងនគរបាលស្រុក​ជាំក្សាន្ត​ ចុះធ្វេីការការស្រាវជ្រាវ​ ស៊ើបស៊ើបអង្កេតលេីករណីនេះជាបន្ទាន់ភ្លាម។

    ជាជាលទ្ធផលសមត្ថកិច្ចនគរបាល បានជីករណ្ដៅរកឃេីញសាកសពជនរងគ្រោះ​មាន​ ឈ្មោះ​ ហូយ​ ផល្លា​ ភេទស្រី​ អាយុ៥៥ឆ្នាំ​ នៅចំណុចដីឡូតិ៍ផ្ទះរបស់ជនរងគ្រោះ​ ស្ថិតក្នុងភូមិស្ទឹងខៀវតេជោ​ ឃុំស្រអែម​ ស្រុកជាំក្សាន្ត​​ ដែលត្រូវបានជន​សង្ស័យ​ជាប្ដី​ ឈ្មោះ​ ស៊ិន​ ស៊ឺម ភេទប្រុស​ អាយុ៥២ឆ្នាំ​ មមុខរបរកងទ័ព រស់នៅភូមិឃុំកេីតហេតុ​ បានវាយសម្លាប់ក្នុងជម្លោះហិង្សាក្នុង​គ្រួសារ​ កាលពីថ្ងៃទី​១៧ ខែកញ្ញា​ ឆ្នាំ២០២០​ វេលាម៉ោងប្រហែល២១ និង៣០នាទី​។

    ករណីនេះ​ សមត្ថកិច្ចយេីងបានធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលេី ដេីម្បីកសាងសុំរឿង​បញ្ជូនទៅសាលាដំបូងខេត្ត​ព្រះវិហារ​ បន្តនីតិវិធីច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares