• សពបុរសម្នាក់ ត្រូវ​ឃាតករ​ច្រក​វ៉ា​លី យកមក​បោះចោល​
    ដោយ admin  ថ្ងៃទី 24 September, 2020  ម៉ោង 08:21 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ​)៖ ពលរដ្ឋ បាន​ប្រទះឃើញ សព​បុរស​ម្នាក់ ដែល​គេ​សន្និដ្ឋានថា ជនរងគ្រោះ ជា​ជន​ជាតិចិន ត្រូវបាន​ឃាតករ ច្រក​ក្នុ​វ៉ា​លី ហើយ​យកមក​បោះចោល នៅ​ចំណុច​មាត់ជ្រោះ រោង​រាង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ​១០៤ និង ១០៥ ស្ថិតក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​។​

    ​បើតាម​សម្តី​សាក្សី ឈ្មោះ វ៉ាន សាវឿន ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មានមុខ​របរ ជា​កសិករ រស់ក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច បាន​និយាយថាៈ គាត់​បានធ្វើ​ដំណើរ ដោយ​ម៉ូតូ ពី​ទិស​ខាងលិច ទៅខាង​កើត លុះ​មកដល់​ចំណុចកើតហេតុ គាត់​បានឃើញ​រថយន្ត ម៉ាក​តូយ៉ូតា ហាយ​លែ​ន​ឌ័​រ ពណ៌​ស តែ​មិន​ចាំ​ស្លាក​លេខ ចត​បែរមុខ ទៅ​ទិស​ខាងលិច ហើយ​គាត់​បានឃើញ មនុស្ស​ប្រុស​ម្នាក់ សង្ស័យ​ជា​ជនជាតិ​ចិន បាន​បើក​គូទ​ក្រោយ​រថយន្ត ហើយ​បាន​ទាញ​វ៉ា​លី​ធំ ពីលើ​រថយន្ត ទំលាក់​ចុះទៅ​មាត់ជ្រោះ (​គាត់​ឈប់​ម៉ូតូ មើល​ពី​ខាងត្បូង​ម្ខាង​ថ្នល់​) រួច​បុរស​នោះ បាន​បើករថយន្ត ទៅ​ទិស​ខាងលិច​បាត់​ស​ម្រោ​ល​។​

    ​បុរស​ជា​សាក្សី​នោះ បាន​បន្តថាៈ គាត់​សង្ស័យ ក៍បាន​ចុះទៅ​មើល​វ៉ា​លី​នោះ ហើយ​បានឃើញ​ថង់​ខ្មៅ មាន​ជើងមនុស្ស​។ ភ្លាមនោះ គាត់​បាន​ទៅប្រាប់ អ្នកភូមិ​នៅក្បែរនោះ ហើយ​បាន​រាយការណ៍ ជូនទៅ​សម​ត្ត​កិច្ច​មូល​ដ្ខា​ន​។​

    ​មន្ត្រី​ជំនាញ និង​ក្រុមគ្រូពេទ្យ ខេត្តកំពង់ស្ពឺ បាន​ទៅពិនិត្យ ឃើញថា សាកសព ជា​មនុស្ស​ប្រុស អាយុប្រមាណ​ជាង ៤០ ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ សម្បុរ ស ទំនងជា​ជនជាតិ​ចិន កាត់សក់​ខ្លី ពាក់​អាវយឺត ស ដៃ​វែង ខោ​ប្រផេះ ជើងវែង​។ នៅលើ​សាកសព មាន​ស្លាកស្នាម លើ​ក្បាល​ពីក្រោយ បែក​ជាច្រើន​កន្លែង និង​មាន​ស្នាម​រយះ ក្រោម​ចង្កា សងខាង ។​

    ​សមត្ថកិច្ច បាន​សន្និដ្ឋានថាៈ នេះ​ជា​ករណី​ឃាតកម្ម គិតទុក​ជាមុន ហើយ​សព បាន​យកទៅ​ដំកល់ នៅ​វត្ត​ទឹកថ្លា និង​ប្រគល់ជូន ទៅ​សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​បច្ចេកទេស គ្រប់គ្រង តាម​នីតិវិធី​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares