• បើកវ៉ាជែងទៅបុករថយន្តកុងតឺន័រទិសផ្ទុយគ្នា ធ្លាក់ផ្លូវចូលស្រែ កៀបជាប់អ្នកបើកបរ
    ដោយ admin  ថ្ងៃទី 2 September, 2020  ម៉ោង 08:21 | សន្តិសុខ​សង្គម

    (ខេត្តពោធិ៍សាត់) ៖ រថយន្តសាំយ៉ុង១គ្រឿងនេះ បើកបរក្នុងល្បឿនលឿន និងឡើងជែងរថយន្តនៅពីមុខ ហើយបានជ្រុលទៅបុក​រថយន្តកុងតឺន័រ ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលអោយប៉ើងផ្ទះចូលវាលស្រែ ហើយអ្នកបើកបរបានរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១ និង៤៥នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោល​គីឡូម៉ែត្រលេខ ១៤៨-១៤៩ ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

    មន្ត្រីនគរបាល ប៉ុស្ដិ៍រដ្ឋបាលក្បាលត្រាច បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AG- 4571 គ្មានកៅអី បើកបរដោយឈ្មោះ មាស សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ បច្ចុប្បន្ន រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើដំណើរ ក្នុងទិសដៅពីទិសខាងកើតទៅលិច មកដល់ចំណុចកើតហេតុ បានបើកជែងគេឯងរេចង្កូត បុកជាមួយរថយន្ត កុងតឺន័រ ម៉ាក ហ៊ីណូ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A 7596 នៅក្នុងដំណើរច្រាស ទិសគ្នា បណ្ដាលឲ្យរថយន្តបង្ក ម៉ាកសាំយ៉ុង ប៉ើងធ្លាក់ចូលស្នាមភ្លោះ កៀបតៃកុង ជាប់ក្នុងរថយន្ត រងរបួសយ៉ាងធ្ងន់ធ្ងរ។

    មន្ត្រីនគរបាលប៉ុស្តិ៍ដដែល បានបន្តទៀតថាៈ ចំពោះតៃកុងរថយន្តកុងតឺន័រ ឈ្មោះ សុខ លី ភេទប្រុស អាយុ ២៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.ឃុំ.ស្រុកបាធាយ ខេត្តកំពង់ចាម ពុំមានរងរបួសនោះទេ។
    មន្រ្តីនគរបាលប៉ុស្តិ៍ បានបញ្ជាក់ថាៈ ចំពោះជនរងរបួស បានត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ភ្លាមៗ។ ដោយឡែក វត្ថុតាងរថយន្តទាំង ២គ្រឿង នគរបាលចរាចរណ៍ផ្លូវគោក កំពុងកសាងសំណុំរឿង ដើម្បីអនុវត្តបន្ត តាមនីតិវិធី ៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares