• ក្មេងស្រី ៣នាក់ជិះម៉ូតូឌុបគ្នាបត់​ឆ្វេងបម្រុងឆ្លងផ្លូវត្រូវរថយន្តបុកឱ្យរបួស
    ដោយ admin  ថ្ងៃទី 22 August, 2020  ម៉ោង 10:50 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ)៖ ក្មេងប្រុស​ស្រី​បីនាក់ បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារតែ​អ្នកបើកបរ​ម៉ូតូ បត់​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវ​រថយន្ត​ស្លាក​លេខ​រដ្ឋ (​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​) បុក​ក្នុងទិសដៅ​ស្របគ្នា ទិសពីជើងទៅត្បូង។ ហេតុការណ៍​នេះ បាន​បាន​កើតឡើង កាលពី​វេលា​ម៉ោង ៨​ និង២០នាទី ព្រឹក ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ នៅលើ​កំណត់​ផ្លូវជាតិ​លេខ ៥៦A ស្ថិតនៅ​ក្នុងភូមិ​គោក​រកា ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

    លោក​វរសេនីយ៍ ជា ស្លូញ អធិការនគរបាល ស្រុក​ស្វាយចេក បានឱ្យដឹងថា អ្នកបើកបរ​រថយន្ត មានឈ្មោះ សាន សេង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បើកបរ​រថយន្ត ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី ត្រាយ​តុ​ន សេរី​ឆ្នាំ​២០១៦ ពណ៌​ស្ករ ពាក់​ស្លាក់​លេខ​រដ្ឋ (​រដ្ឋ ៦១ .២.០១០៦) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​គម្រោង​អភិវឌ្ឍន៍ វិស័យ​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​រួម​ដំណើរ ក្នុង​រថយន្ត មាន​ចំនួន បីនាក់ ។​

    ​លោកបានបន្តថា នៅពេល​បើកប រ​មកដល់​ចំណុចកើតហេតុ ដូចខាងលើ រថយន្ត បាន​បុក​ម៉ូតូ​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ សេរី​២០១៨ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១U-៥០៣០ បើកបរ​ដោយ​ឈ្មោះ យីន សៀវ​អ៊ី ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​វែង​ជើង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

    ​អ្នកបើកបរ​នេះ រង​បួស​ស្រាល ត្រង់​ប្រអប់​ជើងឆ្វេង (​បែក​ប្រអប់ជើង និង​អ្នករួមដំណើរ ២នាក់​ទៀត គឺ​១-ឈ្មោះ យីន សៀវ​អឺ អាយុ​៨​ឆ្នាំ ជា​ប្អូនស្រី​បង្កើត (​រងរបួស​បែក​ច​ញ្ចឹ​ម​ខាងឆ្វេង និង​រលាត់​ជើង​ស្ដាំ រងរបួស​ធ្ងន់​) និង​២.​ឈ្មោះ លីន យីន ភេទ​ប្រុស អាយុ​៧​ឆ្នាំ រស់​នៅភូមិឃុំជាមួយគ្នា (​រងរបួស​ស្រាល​) ។ អ្នករងគ្រោះ​ទាំង បីនាក់​នោះ បាន​ត្រូវ​បញ្ជូនទៅ​មន្ទី​ពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ។​

    ​លលោកអធិការបានឱ្យដ២ងទៀតថា សម្ភារៈ ជា​មធ្យោបាយ គឺ​រថយន្ត និង​ម៉ូតូ ខូចខាត​ស្រាល រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​។​ចំពោះ​មូលហេតុ​នៃ​គ្រោះថ្នាក់​មន្ត្រីនគរបាល​ផ្នែក​សណ្តាប់ធ្នាប់ ចរាចរណ៍​ស្រុក បានឱ្យដឹងថា មកពី​អ្នកបើកបរ​ម៉ូតូ (​ជនរងគ្រោះ​)​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares