• យុវជន​ពីរ​ក្រុម​បើក​ការប្រយុទ្ធ​គ្នា ស្លាប់​ម្នាក់​របួស​ពីរ​នាក់​រត់គេចខ្លួន​ពីរ​នាក់​
    ដោយ admin  ថ្ងៃទី 20 August, 2020  ម៉ោង 18:14 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប)៖ យុវជន​ម្នា​ក់បាន​ត្រូវ​ផ្លែដាវ ដាច់​ក​ស្លាប់ និង​ពីរ​នាក់​រងរបួស​ធ្ងន់​ និងស្រាល ឯ​ពីរ​នាក់​ទៀត​រត់​រួច ក្នុង​ហេតុ​ការរង​ការកាប់​ប្រហារ​ពី​យុវជន​មួយក្រុម​ទៀត​។ ហេតុការណ៍​បានកើត​ឡើង​នៅវេលា​ម៉ោង​៩ និង ៣០ នាទី​យប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ ត្រង់ចំណុច​ផ្លូវ​៦០​ម ស្ថិត​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។

    ​សមត្ថកិច្ច​ក្នុង​ហេតុ​ការ​បានឱ្យដឹងថា ករណី ឃាតកម្ម​នេះ បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​ចំនួន​០២​នាក់ ជឹះ​ម៉ូតូ​០១​គ្រឿង ម៉ាក​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ​(​អត់​ចាំ​ស្លាក​លេខ​) បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ មួយក្រុម​មាន​គ្នា​០៥​នាក់ ជឹះ​ម៉ូតូ​ចំនួន​០៣​គ្រឿង​។ ក្រោយ​បង្ក​ការកាប់សម្លាប់​ក្រុម​ជនដៃដល់​គេចខ្លួនបាត់ បន្សល់​តែ​ជនរងគ្រោះ​។

    ប្រភព​បន្តថា ជនរងគ្រោះ​ទី​១-ឈ្មោះ ឆាត មុត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងឈើ រស់នៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប (​ស្លាប់​)​។ ទី​២-ឈ្មោះចៅ ចាម ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្ត សៀមរាប (​របួសធ្ងន់​)​។​ទី​៣-ឈ្មោះភឿន ភា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​(​របួសស្រាល​)​។ ទី​៤-ឈ្មោះចៅ ចេ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​(​គ្មាន​របួស​)​។​ទី​៥-ឈ្មោះធី ចេក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​(​គ្មាន​របួស​)​។​

    ​សមត្ថកិច្ច​បញ្ជាក់ថា ក្នុងករណីនេះ នៅ​មិនទាន់​ដឹង​មូលហេតុ ច្បាស់លាស់​នោះទេ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ចុះ​ស្រាវជ្រាវ ស៊ើបអង្កេត​តាម​ចាប់​ជនសង្ស័យ យកមក​ផ្ដន្ទាទោស​តាមច្បាប់​។ សព​ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ។ រីឯជនរង គ្រោះ ០២​នាក់ ដែល​រងរបួស ត្រូវបាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares