• បុរសម្នាក់រងរបួសធ្ងន់ដោយសារជិះម៉ូតូបុករថយន្តកំពុងបើកបត់ត្រឡប់ក្រោយ
    ដោយ admin  ថ្ងៃទី 20 August, 2020  ម៉ោង 10:13 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖​ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុករថយន្តម៉ាកអូឌី OD Q7 ចចំពីចំហៀងខាងមុខពេញទំហឹង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់​ ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ​២០២០​ នៅចំណុចមុខ​មហាវិទ្យាល័យ​សង្គមសាស្ត្រ​ និងមនុស្សសាស្ត្រ​ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី​ ក្នុងសង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។

    ​សមត្ថកិច្ចបានឱ្យដឹងថា រថយន្តស៊េរីទំនេីបម៉ាកអូឌី OD Q7​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2AK-6966 ដែលបេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ និងនារីម្នាក់ជាជនជាតិខ្មែរអ្នករួមដំណេីបើកតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុីក្នុងទិសដៅពីលិចទៅកេីត​ ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ត្រឡប់ក្រោយវិញ​មិនទាន់នឹងផុតផងនោះ​ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ MSX គ្មានស្លាកលេខ​ មកពីក្រោយមានល្បឿនលឿនបានបុករថយន្តខាងលេីចំចំហៀងក្បាលខាងឆ្វេងរថយន្តពេញទំហឹង​ បណ្ដាលឲ្យបុរសមភាគីខាងម៉ូតូរងរបួសធ្ងន់។ ហើយម៉ូតូកៀបជាប់ជាមួយរថយន្តរងការខូចខាតយ៉ាងដំណំ ។

    ក្រោយកេីតហេតុ​ ជនរងគ្រោះម្ចាស់ម៉ូតូត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ​ ចំណែកតៃកុងរថយន្តខាងលេីក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ចូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ អូរបែកក្អម​ ។ ដោយឡែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅខាងជំនាញចរាចរណ៍ខណ្ឌសែនសុខ​ ដេីម្បីមកធ្វេីការវាស់វែងយកទៅរក្សាទុក​ រង់ចាំដោះស្រាយតាមនីតិវិធី​ ៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares