• បងប្អូនស្រី ២នាក់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវត្រូវរថយន្តស្លាកលេខ(ខ.ម)បុករបួសធ្ងន់ទាំងពីរនាក់ នៅស្រុកជីក្រែង
    ដោយ admin  ថ្ងៃទី 19 August, 2020  ម៉ោង 10:34 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប) ៖ បងប្អូនស្រី ២នាក់ជិះម៉ូតូឌុបគ្នា ឆ្លងកាត់ផ្លូវត្រូវរថយន្តស្លាកលេខ(ខ.ម) បើកបរលឿនជាន់ហ្វ្រាំងមិនទាន់បុក បណ្ដាលឱ្យរបួសធ្ងន់ទាំងពីរនាក់ ឃើញសភាពមិនស្រួលអ្នកបើកបររថយន្តចុះរត់គេចបាត់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី​ម៉ោង​៣​ និង៤០នាទីរសៀល ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ នៅ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​បង្គោល​គីឡូ​ម៉ែ​ត​លេខ ២៥១-២៥២ លើ ស្ថិត​ក្នុងភូមិ​ពោធិ​សិរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ។

    ​លោក​អធិការ​នគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់​ឱ្យ​ដឹង​ថា មុនកើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS-LS 4.60L ពាក់​ផ្លា​ក​លេខ​ខេមរភូមិន្ទ ០១/២-៨៥៥៤ ជពណ៌​ខ្មៅ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ ដោយ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ មកដល់កន្លែងកើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ឆ្នាំ​២០១៧ ពាក់​ស្លាកលេខ សៀមរាប 1Y- 7118 ពណ៌​ខ្មៅ អ្នកបើកបរ​ឈ្មោះ ផុ​ន ហេង ភេទ​ស្រី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​យ៉ុ​ន ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង និង​ដឹក​មនុស្ស​ម្នាក់​ទៀត​ឈ្មោះ តឿ ធី ភេទ​ស្រី អាយុ​១៣​ឆ្នាំ ត្រូវជា​ប្អូន ដោយ​ធ្ដោយធ្វើដំណើរពីត្បូងទៅជើង(ទិសខ្វែងគ្នា) បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស ធ្ងន់ទាំង២នាក់។ ជនរងគ្រោះបានបញ្ជូនទៅមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប។

    ក្រោយពីកើតហេតុភ្លាមៗនោះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់នោះ រហូត​ឈាន​ដល់កំណត់​មុខសញ្ញា​បាន​នៅ​ក្នុង​វត្ត ខ្នា​ធ្នង់ ស្ថិត​នៅ​ភូមិ​គោក​រមាស ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង​។ ក្រោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឃាត់​បុរស​ម្នាក់​បាន​នៅ​ចំណុច​វាលស្រែ​ខាងលិច​វត្ត មានឈ្មោះ ទិ​ត វាសនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​៩៤១ ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនសង្ស័យបានបញ្ជូនមកការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត ដើម្បី​ធ្វើការ​សួរនាំ​បន្ត​។

    បន្ទាប់​ពី​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃស្នងការនគរបាលខេត្ត បាន​សួរនាំ​រួច បុរស​រូប​នេះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​បើកឡាន​មក​ពី​ភ្នំពេញ​ម្នាក់ឯង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បុក​ម៉ូតូ​ជន​រង​គ្រោះ​នៅ​ស្រុក​ជីក្រែង​ពិតមែន នេះ​បើ​តាម​សម្តី​របស់​មន្ត្រី​នគរបាល​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​។

    បច្ចុប្បន្ន រថយន្ត និងម៉ូតូ សមត្ថកិច្ចបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បី​ដំណើរការអនុវត្តតាមនីតិវិធីច្បាប់៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares