• បើករថយន្ត camry បុកពីក្រោយរថយន្តម៉ាក visto កំពុងឈប់អែបផ្លូវបណ្តាលឱ្យខូចខាតយ៉ាងដំណំ
    ដោយ admin  ថ្ងៃទី 18 August, 2020  ម៉ោង 11:03 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសអ្នកបើករថយន្ដ ម៉ាក visto មកឈប់អែបផ្លូវបម្រុងចុះបត់ជើងតូច ត្រូវរថយន្ត១ គ្រឿងទៀតម៉ាក camry បា​ឡែ​ន​បុក​ពីក្រោយ​រង​ការខូចខាត​យ៉ាងដំណំ​។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១២ យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ ខែសីហា​ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ខាងកើត​កុងស៊ី​កាប់​ជ្រូក​ប្រមាណ​ជាង​៥០ ម៉ែត្រ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី ៣ ខណ្ឌមានជ័យ ។​

    ​រថយន្ត​រងគ្រោះ​ ម៉ាកvisto ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AF-7691។ រថយន្តបង្កម៉ាក camry បា​ឡែ​ន​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-0946 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់​ភ្នែក​បើក​បុក​រថយន្ត​ visto ពីក្រោយបណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាត​យ៉ាងដំណំ​ដូចគ្នា​។​

    ​បន្ទាប់ពីកើតហេតុមកសមត្ថកិច្ចចុកទៅដល់ ហើយឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នាក្រោយមកខាង​ភាគី​បង្ក​បានចេញ​សំណង​ទៅឱ្យ​ខាង​ភាគី​រងគ្រោះ​ចំនួន​២០០​ដុល្លារ​ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares