• បុរសម្នាក់បើករថយន្តទាំងងងុយដេក ងោកមួយភាំង រថយន្តរេចង្កូតឡើងទៅបុកឃឿនសួនចែកទ្រូងផ្លូវបន្តទៅបុក​បង្គោលភ្លើងអស់មួយដើម
    ដោយ admin  ថ្ងៃទី 18 August, 2020  ម៉ោង 11:48 | សន្តិសុខ​សង្គម

    (​ភ្នំ​ពេញ) ៖ បុរស​ម្នាក់​ និងនារីម្នាក់រួមដំណើរបើករថយន្តក្នុងល្បឿនលឿន ទាំងងងុយដេកងោកមួយភាំង ងើប​មក​បួង​ចង្កូត​មិនទាន់ ឡើងខឿនសួនចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបាក់អស់មួយដើម សំណាង​ណាស់​ដែល​មិន​រងរ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរតាមផ្លូវ រង​ការខូចខាត​តែ​រថយន្ត និង​បង្គោល​ភ្លើង ១​ដើម​។​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៣ និង ៥០នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​អង្គារ ទី​១៨ ខែសីហា ឆ្នាំ២០២០ នៅតាម​បណ្តោយ​ផ្លូវ ២១៧ សង្កាត់​ស្ទឹងមានជ័យ​ទី ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    ​ម្ចាស់រថយន្តបាន​បញ្ជាក់ថា គាត់​បាន​បើករថយន្ត​ម៉ាក TACOMA មួយគ្រឿង ដែល​ពាក់​ស្លាកលេខ កណ្តាល 2A- 8795 ធ្វើដំណើ​រចេញពីផ្ទះ​ប្រុង​មក​យក​បន្លែ​ផ្សារ​ដើម​គរ​យកទៅលក់ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ងោក​មួយភាំង រួច​បាន​បួង​ចង្កូត​ចេញ​ដែរ តែ​មិនទាន់​ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្តា​ឱ្យបាក់អស់មួយដើម ។​

    ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ​បាន​ទាក់ទង ទៅខាង​ចរាចរណ៍​ក្រុង​ឲ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​ទៅ​រក្សាទុក នៅ​ខាង​ចរាចរណ៍​ក្រុង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares