• រថយន្តលុចសុីសRX300បើកលឿនដល់ផ្លូវកោងបោះពួយចេញពីផ្លូវធ្លាក់ចូលប្រឡាយទឹក
    ដោយ admin  ថ្ងៃទី 18 August, 2020  ម៉ោង 07:30 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប) ៖ បុរសម្នាក់បើកបររថយន្តលុចសុីស RX300 បើកលឿនពេកដល់ផ្លូវកោងបទមិនទាន់រថយន្តរត់ចេញពីផ្លូវ ធ្លាក់ប្រឡាយទឹក។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងដោយខ្លួនឯងនេះកើតឡើង នៅ​វេលា​ម៉ោង​១០​និង​៤០ នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០ ត្រង់​ចំណុច​ស្ពាន​ក្បាល​ប្រើស ចន្លោះ​គីឡូម៉ែត្រ​លេខ 46-47 ស្ថិត​នៅ​ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

    សមត្ថកិច្ចបានឱ្យដឹងថា៖ រថយន្ត ម៉ាក LUXES RX300 ពណ៌ ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2N: 0890 សេរី​ឆ្នាំ​2000 ​អ្នកបើកបរ​ឈ្មោះ នួន រឿ​ន ភេទ​ប្រុស អាយុ​៣២ ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ព្រែក​លាវ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ហើយ​នៅ​ក្នុង​រថយន្ត​នោះ​មាន​អ្នក​រួម​ដំណើរ​ក្នុង​នោះ​ចំនួន​៤​នាក់ ផង​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ ។

    ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការវាស់វែងឱ្យម្ចាស់ស្ទួចរថយន្តបង្កដោយខ្លួនឯង​យក​ឡើង​មក​លើគោក​វិញហើយប្រគល់រថយន្តទៅឱ្យម្ចាស់យកទៅជួស ជុលវិញ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ អ្នកបើកបរ​ក្នុង​ល្បឿន​លឿន មក​ដល់​ចំណុច​ផ្លូវ​កោង​ជាន់​ហ្វាំ​ង​មិន​ជាប់​បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់​ចូល​ទឹក​ប្រឡាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares