• ជិះ​ម៉ូតូ​ពេលយប់លឿនជ្រុលចង្កូត ទៅបុកនឹងបង្គោលភ្លើងបោកផ្ទប់ស្លាប់អ្នកបើកបរ អ្នកជិះខាងក្រោយរងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 18 August, 2020  ម៉ោង 09:25 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង)៖ យុវជន ២នាក់ជិះម៉ូតូឌុបគ្នានាក់ជិះម៉ូតូឌុបគ្នាបើកលឿនធ្លាក់ផ្លូវទៅទៅបុកនឹងបង្គោលភ្លើងពេញដំឡើងឱ្យអ្នកឌុបបោកផ្ទប់ស្លាប់ភ្លាមភ្លាមចាន់ដែកអ្នកជិះខាងក្រោយរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបាន​កេីត​ឡេីង​ នៅវេលាម៉ោង ១២-៣០នាទីយប់​ ឈានឈរថ្ងៃទី ១៧ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា​ ។

    សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ផូ ពេជ្រ ភេទប្រុស​ អាយុ ២៤ឆ្នាំ​ មានមុខ​របរកម្មករសំណង់​ស្នាក់នៅបណ្តោះ អាសន្នភូមិចាំយាម ឃុំប៉ាក់ខ្លង បច្ចុប្បន្ន​បាន​ប្រគល់​ជូន​ សាច់ញាតិ​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ ចំណែកអ្នករងរបួសធ្ងន់ចំនួន ១នាក់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares