• មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវកម្លាំងជំនាញឃាត់ខ្លួនបញ្ជូនទៅតុលាការ
    ដោយ admin  ថ្ងៃទី 17 August, 2020  ម៉ោង 08:51 | សន្តិសុខ​សង្គម

    (ខេត្តត្បូងឃ្មុំ)៖ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោង កាង នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្ដែង ករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ កាលពី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦ និង២០នាទី នៅ ចំណុចភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

    ជនសង្ស័យឈ្មោះវី វន្នី ភេទប្រុស អាយុ២៧ឆ្នាំជាតិខ្មែររស់នៅភូមិឃុំខាងលើ ដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាថ្នាំញៀនចំនួន ១៣កញ្ចប់ និងឧបករណ៍មួយចំនួនទៀត ។ ក្រោយពីឃាត់ខ្លួនកម្លាំងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares