• បុរសម្នាក់ជិះម៉ូតូ msx ឡើងវ៉ារថយន្តកុងតឺន័រ ២ គ្រឿងទៅបុកម៉ូតូ ឌ្រីមសង់១គ្រឿងកំពុងបើកបញ្ច្រាស់ទិសគ្នាដួលបាក់កស្លាប់ខ្លួនឯង និងភាគីម្ខាងទៀតរងរបួស
    ដោយ admin  ថ្ងៃទី 16 August, 2020  ម៉ោង 07:06 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់ជិះម៉ូតូម៉ាក អឹមអេសអិច វ៉ាជែងរថយន្តកុងតឺន័រ ២គ្រឿង ជ្រុលទៅបុកម៉ូតូ ឌ្រីមសង់បណ្ដាលឱ្យដួលបាក់កស្លាប់ខ្លួនឯងភ្លាមៗ នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចខាងកើតពីបុរីសន្តិភាព២បេ តាមបណ្តោយផ្លូវ ៣០ ម៉ែត្រ ក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

    ជនរងគ្រោះដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ។ ជនរងគ្រោះពាក់អាវខៀវដែលដាក់ផ្លាកសញ្ញា CSG កញ្ចក់ សុវត្តិភាព កម្ពុជា ជិះម៉ូតូម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1U-4082 ។ ចំណែកភាគីម្ខាងទៀតអ្នករងរបួសឈ្មោះ ហ៊ង ថុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលនៅព្រែកកី សង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិស្កូវ ឃុំជើងកួន ស្រុកសំរោង ខេត្តតាកែវ រងរបួសស្រាល។

    និងនារីម្នាក់ទៀតឈ្មោះ ឃា ស្រីឡែន មុខរបរធ្វើការរោងចក្រ រស់នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសធ្ងន់។ អ្នកទាំង២ជិះម៉ូតូម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CD-3259 ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares