• សមសមត្ថកិច្ចបំភ្លឺព័ត៌មានឡើងវិញ ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុងស្រុកកំរៀង
    ដោយ admin  ថ្ងៃទី 16 August, 2020  ម៉ោង 06:27 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង) ៖ គរបាលស្រុកកំរៀង ខេត្ត​បាត់ដំបង បាន​ចេញមកបញ្ជាក់​វិញថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្នុង​ស្រុក​កំរៀង កាលពីវេលាម៉ោង ៨ និង ៤០ នាទី យប់ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២០ ត្រង់​ចំណុចក្រុមទី២ ភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង រវាង​រថយន្ត​ម៉ាក​សាំយ៉ុង ពណ៌ស ពាក់​ស្លាក​លេខ បាត់ដំបង 2A-8375 ជាមួយនឹងរថយន្តម៉ាក RANGERO​VER ពណ៌ស ពាក់​ស្លាកលេខ ភ្នំពេញ 2BI-5959 នោះ គឺ​ជា​ការ​ភាន់ច្រឡំ ម៉ាក​រថយន្ត​តែ​ប៉ុណ្ណោះ តែ​ធាតុ​ពិត​ (រថយន្តបង្ក) គឺ​ជា​រថយន្ត​ម៉ាក RANGE ROVER ទៅ​វិញ​ទេ ។

    សូមបញ្ជាក់ថា នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​មាន​មនុស្ស​ចំនួន ២ នាក់​​​បាន​ស្លាប់​ នៅ​នឹង​កន្លែង និង ២​នាក់​ទៀត រង​របួស និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ផងដែរ ​ ។
    ​​លោក គឹម ពន្លក អធិការ​នគរបាល​ស្រុក​កំរៀង​ បាន​បញ្ជាក់​ថា ​បញ្ហា​នេះ​បង្ក​ដោយ​រថយន្ត​ម៉ាក RANGE ROVER ​បាន​រេ​ចង្កូត​ទៅ​ខាង​ឆ្វេង ហើយ​បាន​បុក​ទៅ​លើ​រថយន្ត​ម៉ាក សាំយ៉ុង បណ្ដាល​ឱ្យមនុស្ស ២ នាក់ ស្លាប់​នៅ​នឹង​កន្លែង ដោយ​ឡែក​ពេលនោះដែររថយន្តបង្កនេះ ក៏ត្រូវ​បាន​កម្លាំង​ការិយាល័យ​ចរាចរណ៍​ខេត្ត នាំ​យក​ទៅ​ការិយាល័យ​ដើម្បី​រក្សាទុក រីឯ​រថយន្ត​សាំយ៉ុង គឺ​រក្សាទុក​នៅ​អធិការដ្ឋាន​ជា​បណ្ដោះ​អាសន្ន ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares