• ជន​ជាតិចិន​ម្នាក់ស្រវឹងស្រា​បើករថយន្ត​ Range Rover​ បុក​ក្បាល​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង​ម្ខាង រងរបួសរងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 15 August, 2020  ម៉ោង 08:11 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​) ៖ បុរស​ជនជាតិ​ចិន​ម្នាក់​រងរបួសធ្ងន់ដោយសារបើករថយន្តម៉ាក Range Rover បោះពួយក្នុងល្បឿនលឿនស្ទើរហោះជ្រុលទៅបុកក្បាលថ្ម ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​លាន់ស្នូរដូចរន្ទះបាញ់ បណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាង ឯរថយន្តបែកម៉ាសុីន ខូចខាត​ស្ទើរ​ទាំងស្រុង។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០២០ ស្ថិតនៅ​ចំណុច​ស្តុ​ប​ចំការមន តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ​សមត្ថកិច្ចបានឱ្យដឹងថា បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក ​Range Rover​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ ​2AL-2721 ​ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុងសន្ថានភាពស្រវឹងស្រា បោះពួយក្នុងល្បឿនលឿនស្ទើរហោះ មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​បាក់​អស់​មួយ​កង់ ឯ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ម្ខាង​ និងបែកម៉ាស៊ីនរងការខូចខាតស្ទើរទាំងស្រុង និង​បន្សល់ទុក​នូវ​លុយ​ដុល្លារ​មួយចំនួន​នៅក្នុង​រថយន្ត​។​ រីឯតៃកុងរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​។​

    ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares