• រថយន្ត ២គ្រឿងបើកខ្វែងទិសហើយបុកគ្នា ខូចខាតទាំងសងខាងយ៉ាងដំណំ តែមិនបង្កឱ្យមានអ្នករបួស
    ដោយ admin  ថ្ងៃទី 15 August, 2020  ម៉ោង 13:59 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្ត ២គ្រឿងបើកបរទិសខ្វែងគ្នាហើយបុកគ្នា បណ្ដាលឱ្យខូចខាតក្បាលរថយន្តទាំងពីរគ្រឿង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

    មុនកើតគេឃើញរថយន្តរ៉េងរ៉ូវើរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-6388 បើកដោយជនជាតិចិន២នាក់ ធ្វើដំណើរពីលិចទៅកើតបើកក្នុងល្បឿនលឿន មកដល់ចំណុចកើត ស្រាប់តែមានរថយន្តនីសាន់ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AK-3039 បើកដោយបុរសម្នាក់ ចេញពីផ្ទះបើកឆ្លងផ្លូវទិសពីត្បូងទៅជើង បុកចំពេញទំហឹង បណ្ដាលឱ្យខុសថាក្បាលរថយន្តទាំងពីរគ្រឿង។

    សមត្ថកិច្ចមូលដ្ឋាន បានចុះមកទីតាំងកន្លែងកើតហេតុ ភាគីទាំងពីរសម្របសម្រួលគ្នា ដោយខាងរថយន្តរ៉េងរ៉ូវែ ព្រមយករថយន្តនីសាន់ ទៅជួសជុលឱ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares