• នគនគរបាលស្រុកឧដុង្គបង្ក្រាបគ្រឿងញៀនពីរករណី ឃាត់មុខសញ្ញាសង្ស័យ​ ០៩នាក់​ បញ្ជូនទៅតុលាការ
    ដោយ admin  ថ្ងៃទី 15 August, 2020  ម៉ោង 17:22 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ កម្លាំងនគរបាលស្រុកឧដុង្គង្គ ដឹកនាំ​ដោ​យ​លោកវរសេនីយ៍​ឯក​ ខឹម​ សាម៉ុន​ អធិការ​ នគរបាល​ស្រុក​ សហការ​ជាមួយ​កម្លាំងមូលដ្ឋាន ធ្វើ​ការស្រាវជ្រាវ​ បង្រ្កាបគ្រឿងញៀន​ ០២ករណី​ ៖​ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង​១៦​ និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ស៊ុន រិទ្ធ​ ភេទប្រុស អាយុ៤១ឆ្នាំ ស្ថិតនៅភូមិរូង​ ឃុំយុទ្ធសាមគ្គី ស្រុ​កឧដុង្គ ជាក់ស្តែង​សមត្ថកិច្ច​ឃាត់​មុខសញ្ញាស​ង្ស័​យចំនួន០៥នាក់ ៖​
    ១-ឈ្មោះ ស៊ុន រិទ្ធ​ ជាម្ចាស់​ទីតាំងខាងលើ
    ២-ឈ្មោះ ឃី សុភ័ស្ស​ ភេទប្រុស អាយុ២២ឆ្នាំ​
    ៣-ឈ្មោះ ខេង សំបូរ​ ភេទប្រុស អាយុ២៥ឆ្នាំ
    ​រស់នៅភូមិត្រពាំងឈើនាង​ ឃុំពើក ស្រុកអង្កស្នួល​ ខេត្តកណ្តាល ។
    ៤-ឈ្មោះ វ៉ាត ទី​ ភេទប្រុស អាយុ២៤ឆ្នាំ
    ៥-ឈ្មោះ ណាត ណាង​ ភេទប្រុស អាយ២៥ឆ្នាំ​រស់នៅភូមិរាំងទេ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។

    សមត្ថកិច្ច​ធ្វើការ​ឆែកឆេររកឃើញម្សៅក្រាមព​ណ៌សសង្ស័យជាគ្រឿងញៀនចំនួន​ ​១៧​កញ្ចប់​ (១៦តូច​០១មធ្យម)​ ទូរស័ព្ទដៃចំនួ​ន០៩គ្រឿង ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួ​ន​ និងឧបករណ៍​កែច្នៃ​សំរាប់​ប្រើប្រាស់​គ្រឿងញៀនមួយចំនួន​ ។

    ករណី២​ នៅថ្ងៃខៃឆ្នាំដដែល​វេលាម៉ោង​១៧និង​០​០នាទី នៅចំនុចផ្ទះរបស់ឈ្មោះ នី ស្រីពៅ​ ភេទ​ស្រី អាយុ២០ឆ្នាំ ស្ថិតនៅភូមិរាំងទេ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ​ បន្ត​ឃាត់មុខសញ្ញាសង្ស័យចំនួន០៤​នាក់៖
    ១.ឈ្មោះ នី ស្រីពៅ​ ជាម្ចាស់​ទីតាំងខាងលើ
    ២.ឈ្មោះ ម៉ន គង់​ ភេទប្រុស អាយុ២៨ឆ្នាំជាប្តី
    ៣.ឈ្មោះ ផល សុជា​ ភេទប្រុស អាយុ១៩ឆ្នាំ​រស់នៅភូមិរូង ឃុំយុទ្ធសាមគ្គី​ស្រុកឧដុង្គ
    ៤.ឈ្មោះ ធុក ប៉ង​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ ​រស់នៅ​ភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧដុង្គ ជាក់ស្ដែងធ្វេីការ​ ​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន ចំនួន០៩កញ្ចប់តូច​ ,​ ទូរស័ព្ទដៃ​០៣​គ្រឿង និងឧបករណ៍​កែច្នៃ​សំរាប់​ប្រើប្រាស់​គ្រឿ​ងញៀនមួយចំនួន​ ។​

    បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​ រក្សាទុក​សារធាតុ​ញៀន​ ផ្ដល់ទីតាំងឱ្យប្រេីប្រាស់គ្រឿងញៀន​ ជំនាញបានកសាងសំណុំរឿង​ ប​ញ្ជូន​ទៅកាន់​អយ្យការ​ អមសាលា​ដំបូងខេត្ដកំព​ង់​ស្ពឺ​ ដើម្បីចាត់ការ​ តាមនីតិវិធី​បន្ដ​ ៕​ ចាន់ថ្នាល


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares