• រថរថយន្តដឹកទំនិញ១គ្រឿងដាច់ហ្វ្រាំងទៅបុកគូទរថយន្តដឹកថ្មកំពុងឈប់ភ្លើងស្តុបចំពេញទំហឹងបណ្ដាលឱ្យអ្នកបើកបររថយន្តបង្ករបួសធ្ងន់
    ដោយ admin  ថ្ងៃទី 15 August, 2020  ម៉ោង 10:11 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ រថយន្តដឹកទំនិញ១គ្រឿង បើកបរលឿន ស្រាប់តែដាច់ហ្វ្រាំងជ្រុលទៅបុករថយន្តដឹកថ្ម ១គ្រឿង កំពុងឈប់ចាំស្តុប ចំពីក្រោយពេញទំហឹងបណ្តាលឱ្យកៀបអ្នកបើកបរជាប់ក្នុងការប៊ីនរងរបួសធ្ងន់។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ៤ និង​១៥ នាទី​ល្ងាច ថ្ងៃ​សុក្រ​ទី​១៤ ខែសីហា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​វិមាន ឈ្នះ ឈ្នះ កែង​នឹង ស្តុ​ប ផ្លូវ​ហាណូយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    ​បើ​តាមការរៀបរាប់ពីព្រូរថយន្ត​បង្កម្នាក់បាន​បញ្ជាក់ថា​ មុនពេលកើតហេតុគាត់បានបើករថយន្ត ម៉ាក ហី​យ៉ាន់ ដាយ ពណ៌ ខៀវ​ ពាក់ផ្លាកលេខ( 3E-68 27) រួម​ដំណើរ​មាន​គ្នា​៣ នា​ក់បំ​រ៉ុង​ដឹកទំនិញ​ពីចំណុចក្បែរព្រៃស ឆ្ពោះ ទៅខាង​ខេត្តក្រចេះ​ ក្នុងទិសដៅពីត្បូង ទៅជើង ក្ក្នុងល្បឿនលឿនគួរសម ស្រាប់តែ​មកដល់​ជិត​ចំណុចកើតហេតុ​គាត់​បានឃើញ​រថយន្ត ម៉ាកហី​យ៉ាន់ដាយ ដឹក​ថ្មរ​មួយគ្រឿង​ដែលពាក់ស្លាកលេខ កំពង់ស្ពឺ​ 3A- 26 77 ធ្វើដំណើ​ក្នុងទិសដៅ​ស្របដូចគ្នា​ កំពុងតែឈុប ចាំ​ភ្លើងសញ្ញាស្តុ​ប ខៀវ ​ស្រាប់​តែ​ភ្លាមនោះ​ក៏​រថយន្ត​ដឹកទំនិញ​ដាច់​ហ្វ្រាំង​បាន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ដឹក​ថ្ម​ពេញទំហឹង​បណ្តាល​ឱ្យកៀបតៃកុងជាប់ក្នុងការប៊ីន ររងរបួសធ្ងន់។ តែសំណាង​បាន​បងប្អូន​ប្រជាពលរដ្ឋ ជួយ​គាស់​ទ្វារ​យកចេញ​រួច​បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

    ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋានសហការណ៍ជាមួយជំនាញ ទាក់ទង​ខាង​ចរាចរណ៍​ក្រុង​ឱ្យចុះមកវាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​២ គ្រឿង​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ទៅតាម​ច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares