• មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន 3 នាក់និងវត្ថុតាង សមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ
    ដោយ admin  ថ្ងៃទី 15 August, 2020  ម៉ោង 09:24 | សន្តិសុខ​សង្គម

    (ក្រុងកំពត) ៖ ម្លាំងនគរបាលជំនាញបានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ០៣នាក់ និងថ្នាំញៀនចំនួន ១១ កញ្ចប់ (ធំ ០១ កញ្ចប់) និងថ្នាំ WY ចំនួន ០២គ្រាប់។ ប្រតិបត្តិការបង្ក្រាបជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង ១៧ និង៣០ នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ។

    សង្ស័យបានចំនួន ០៣នាក់ ៖ ទី១.ឈ្មោះ ពៅ វិបុល ភេទប្រុស អាយុ ២២ឆ្នាំ, ទី២.ឈ្មោះ ម៉ន ចេស្តា ភេទប្រុស អាយុ១៧ ឆ្នាំ (អ្នកទាំងពីររស់នៅភូមិបឹងតារោង ត្រពាំងធំ ឃុំកំពង់សំរោង ស្រុកទឹកឈូ) និងទី៣.ឈ្មោះ ហាន់ ណេង ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ។

    បច្ចុប្បន្ន ជនសង្ស័យទាំងបីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares