• បុរសម្នាក់ដើរសុខៗដួលស្លាប់ភ្លាមៗនៅមុខវត្តព្រះពុទ្ធឃោសាចារ្យ មន្ត្រីពេទ្យហៅថាស្លាប់ដោយសារខ្យល់គរ
    ដោយ admin  ថ្ងៃទី 14 August, 2020  ម៉ោង 12:45 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ បុរសម្នាក់ដើរសុខៗស្រាប់តែដួលស្លាប់ភ្លាមៗ តែមន្ត្រីពេទ្យជំនាញ និងសមត្ថកិច្ចចុះទៅពិនិត្យបានឲ្យថាបុរសរូបនេះស្លាប់ដោយសារខ្យល់គរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងង ១១ និង ២០នាទីព្រឹកថ្ងៃទី ​១៤ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ ៤៧ ខាងមុខវត្តព្រះពុទ្ធឃោសាចា​រ្យ ក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    សមត្ថកិច្ចបានបញ្ជាក់ថា ​សពបុរសរូបនេះគេនៅ​​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មា​នវ័យប្រហែល​៣០​ឆ្នាំ ​។​ ហើយប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេល​កើតហេតុ​ ជនរងគ្រោះ បាន​ទបានទៅចូលអង្គុយផឹកកាហ្វេមួយកន្លែង តែ​ត្រូវបាន​ម្ចាស់​ហាង​ដេញ​ចេញ។ ជនរងគ្រោះបានចាកចេញដើរមកដល់របងវត្តហើយឈរកាន់​ដងទង់​ជាតិ​ ​មាន​សភាព​យោលខ្លួន ហើយមួយ​សន្ទុះក្រោយមកស្រាប់តែឃើញបុរសរូបនេះ​ដួល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុតែម្តង។

    ​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានចុះមក​ដល់ និង​ទាក់ទង​ទៅខាង​ជំនាញ​ពិនិត្យកោសល្យ វិច័យ ចុះមកពិនិត្យដោយបញ្ជាក់ថា បុរសរូបនេះ​ស្លាប់​ដោយសារ​ខ្យល់គរ ​រួច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សពឱ្យទៅរថយន្តសាមុយដឹក យកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares