• ម៉ូតូ​២​គ្រឿង​ បើកបុកគ្នាចំពីមុខពេញទំហឹង បង្ក​ឱ្យរបួសធ្ងន់៣នាក់
    ដោយ admin  ថ្ងៃទី 14 August, 2020  ម៉ោង 07:08 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ មនុស្ស​៣​នាក់ ​បាន​រង​របួស​ធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ រវាង​ម៉ូតូ​២គហរឿងជិះបុកគ្នា។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​ថៃ​ហ្គឺ​រ​ ភូមិ​ចំពុះក្អែក​ សង្កាត់ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ កាលពីវេលាម៉ោង១៩ និង៤៥ នាទីយប់ ​ថ្ងៃទី​១៣​ ខែសីហា ឆ្នាំ២០២០។

    យោង​តាម​ប្រភព​ពី​ លោក​វរសេនីយ៍ទោ ឯក​ សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឱ្យដឹងថាកាលពី​វេលា​ម៉ោង​១៩​ និង៤៥នាទីយប់ ​ថ្ងៃទី​១៣​សីហា​នេះ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង ​រវាង​ម៉ូតូ​ម៉ាក​ PCX ​ពណ៌ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១HE ៤៣១៤ បើកបរដោយឈ្មោះភាក សេងហួរ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់ ​ស្នាក់នៅ​ភូមិ​តា​មាស ​ឃុំ​ជើង​ដែក​ ស្រុក​កំពង់ត្របែក​ ខេត្ត​ព្រៃវែង ​រួម​ដំណើរ​ជាមួយ​ស្ត្រី ​ឈ្មោះ​ ភៀ​ង ហ៊ីង អាយុ​៣១​ឆ្នាំ​ ស្នាក់នៅ​ភូមិ​/ឃុំ​ជាមួយគ្នា​ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ថៃ​ហ្គឺ​រ័​ ទិសដៅ​ពី​លិចទៅ​កើត ​ក្នុង​ល្បឿន​លឿន​។​

    លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​បុក​ជាមួយ​ម៉ូតូ​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ស្វាយរៀង​១M-៩៧ ២០ បើកបរ​ដោយ​ឈ្មោះ មាស សានិ​ន ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​មុខរបរ​ជាង​ឈើ ​ស្នាក់នៅ​ភូមិ​ក្រៅ​ ឃុំ​គ្រួស​ ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយជ្រំ ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា ​បណ្តាល​ឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំង៣នាក់ ​និង​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​។

    តាម​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ គឺ​ភាគី​សងខាង​បើកបរ​លឿន ​និង​បញ្ច្រាស​ទិស​គ្នា​។ ​ក្រោយពីចុះជួយអន្តរាគមន៍ហើយវាស់វែងធ្វើកំណត់ហេតុ នគរបាល​ខណ្ឌ​ច្បារអំពៅ ​បាន​នាំ​យក​ម៉ូតូ​ទាំង​២​គ្រឿង​ មក​រក្សាទុក​ដោះស្រាយ​នៅ​អធិការដ្ឋាន​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares