• រថយន្តបែនដឹកដីបុកម៉ូតូពីក្រោយហើយកិនបុរសម្នាក់ស្លាប់ខ្ទេចសាកសព
    ដោយ admin  ថ្ងៃទី 13 August, 2020  ម៉ោង 10:18 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ រថយន្តដឹកដីបើកបុកម៉ូតូ ១គ្រឿងពីក្រោយហើយកិនស្លាប់ស្លាប់អ្នកបើកបរតិចសាកសព។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង៥០នាទីល្ងាចថ្ងៃទី១២​ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចបូរី BS ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដឹកដី ពាក់ស្លាកលេខ កំពង់ចាម 3A-5931 បើកបដោយឈ្មោះ ហេង វុត្ថា ភេទប្រុស អាយុ ២៣ឆ្នាំ មានស្រុក កំណើតភូមិថ្មពូល ឃុំថ្មពូល ស្រុកព្រែឈ ខេត្តកំពង់ចាម ធ្វើដំណើរចេញពីបុរី BS អូ៥ ទៅក្នុងក្រុងខេត្តព្រះសីហនុ។ មកដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿងពីក្រោយ មិនស្គាល់ម៉ាក ពាក់ស្លាកលេខ កំពង់ចាម 1U-6915 អ្នកបើកមិនស្គាល់អត្តសញ្ញាណនោះទេ ។

    ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ វាស់វែង និងយករថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares