• រថយន្តសាំយ៉ុង រេឆ្លងចូលកន្លងទិសបញ្ច្រាសបុកជាមួយ ​RANGE ROVER ពេញទំហឹង ស្លាប់ ២នាក់ របួស២នាក់
    ដោយ admin  ថ្ងៃទី 13 August, 2020  ម៉ោង 10:37 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង) ៖ រថយន្ត samyong កំពុងតែបើកបរក្នុងល្បឿនលឿនបានរេចង្កូតទៅខាងឆ្វេងដៃបុកជាមួយនឹងរថយន្តម៉ាក ​RANGE ROVER
    កំពុងបើកបរបញ្ច្រាសទិសគ្នាចំពេញទំហឹងបណ្ដាលឱ្យខូចខាតក្បាលរថយន្តទាំងពីរធ្ងន់ធ្ងរ និងបានបង្កឲ្យមនុស្ស ៤នាក់រងរបួស ហើយបានស្លាប់២នាក់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះនេះ បាន​កើត​ឡើង នៅ​វេលា​ម៉ោង​ ៨ និង៤០នាទី កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ ត្រង់​ចំណុច​ភូមិ​ស្វាយ​វែង ឃុំ​កំរៀង ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង។

    ​ សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកសាំយ៉ុងយ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 2A-8375 បើកបរក្នុងល្បឿនលឿនបានរេចង្កូតទៅខាងឆ្វេងដៃចូលទៅកន្លងទើបបញ្ច្រាស់បានបុកជាមួយនឹងរថយន្តម៉ាក ​RANGE ROVER ពណ៌​ស​ ពាក់ស្លាកលេខ ភ្នំពេញ2BI-5959 ចំពីមុខបណ្ដាលឱ្យរួញក្បាលរថយន្តខូចខាតធ្ងន់ធ្ងរ។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យអ្នកបើកបរ​រថយន្ត​សាំ​យ៉ុង ត្រូវ​បាន​កៀប​បាក់ជើង រីឯ​អ្នក​រួម​ដំណើរ​ចំនួន ២ នាក់​ទៀត​ក៏​រង​របួស​ដែរ ចំណែក​អ្នកបើកបរ​រថយន្ត RANGE ROVER ក៏​រង​របួស​ដែរ​តែ​ស្រាល។​

    ​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅពិនិត្យ​ទីតាំង​កើតហេតុ​រួចមក ក៏បាន​បញ្ជូន​ជនរងគ្រោះ​ទាំងអស់​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន ប៉ុន្តែ​ជា​អកុសល​អ្នក​បើក​បរ​រថយន្តសាំ​យ៉ុង ដែលបាក់ជើង និង​អ្នក​រួម​ដំណើរ ដែល​អង្គុយ​ក្បែរ​ត្រូវ​បាន​ស្លាប់​ទាំង ២ ននាក់៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares