(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តម៉ាក Bentley ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនមិនបង្អង់បានបុករថយន្តម៉ាក Lexus មួយគ្រឿងចំពេញទំហឹងបណ្តាលឱ្យរងការខូចខាតទ្វារចំំហៀង តែសំណាងល្អមិនបានបង្កឱ្យមនុស្សរបួសឡើយ ។ ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង០០ នាទីយប់ ថ្ងៃអង្គារ៍ទី១១ ខែសីហា ២០២០ តាមបណ្តោយផ្លូវ ១៤៣ កែងនឹង ផ្លូវ ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បើករថយន្តម៉ាក Bentley ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2-BG 6318 ធ្វើដំណើរក្នុងទិសដៅពីលិច មកកើត ក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន មិនបង្អង់ល្បឿន ទៅបុករថយន្តម៉ាក Lexus ពណ៌សមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2-AN 68 86 បើកបរដោយស្ត្រីម្នាក់ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង (ខ្វែងទៅគ្នា) ក្នុងល្បឿនធម្មតា បបណ្តាលឱ្យរងការខូចខាតខ្ទេចទ្វារមួយចំហៀងខាងឆ្វេង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋា នចុះមកដល់រួចជួយសម្របសម្រួលទៅដល់ភាគីទាំងពីរ ចុងក្រោយ ម្ចាស់រថយន្ត ម៉ាក Bent ley សងលុយ៨០០ $ ឲ្យម្ចាស់រថយន្ត lexus បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕