• ឧត្ដមសេនីយ៍ត្រី​វ័យក្មេងម្នាក់ សុំ​ស្នេហ៍​ស្ត្រី​ម្ចាស់​ហាង វិមាន​ព្រិល មិនបាន កយកកាំភ្លើងគំរាមបាញ់ផ្អើលមួយចំហៀងក្រុងភ្នំពេញ
    ដោយ admin  ថ្ងៃទី 12 August, 2020  ម៉ោង 08:01 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ នគរបាលផ្កាយ១ម្នាក់ ស្លៀកពាក់ស៊ីវិល បានមក​ផឹកស៊ី ខណៈ​ស្រវឹង​ស្រឿងៗ សុំស្នេហ៍ពីស្ត្រីម្ចាស់ហាងមិនបាន ក្តៅចិត្តឈានទៅដល់​ដក​កាំភ្លើង ខ្លីគំរាមបាញ់ បណ្ដាល​ឱ្យភ្ញៀវកំពុងផឹកស៊ីដូចគ្នារត់ចែកជើងគ្នា ។ ហេតុការណ៍​នេះ បាន​បង្កឱ្យមានការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃ​ពុធ ទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ហាង​ផឹកស៊ី យីហោ វិមាន​ព្រិល ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ១៦៣ សង្កា​ត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។​

    ​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ស្លៀកពាក់​ស៊ីវិល ក៏ប៉ុន្តែ​បាន​ត្រូវគេ​ស្គាល់​ថាជា​នគរបាលឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) វ័យក្មេង បាន​ជិះ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ នគរបាល 2-7119 បាន​ចូលទៅ​ហាង​ផឹកស៊ី ដែលមាន​យីហោ ” វិមាន​ព្រិល ” ។​

    ​ប្រភពបានបញ្ជាក់​ថាៈ ខណៈ​ស្រវឹង​ស្រឿងៗ បុរស​ម្នាក់​នោះបាន​សុំ​ស្នេហ៍ពី​ម្ចាស់​ហាង ក៏បក៏ប៉ុន្តែស្ត្រីម្ចាស់ហាងមានប្រតិកម្ម នូវអំពើមិនសមរម្យនេះ និង ដើម្បី​ការពារ​សិទ្ធិ និង​កិត្តិយស​របស់ខ្លួន បង្ក​ឱ្យ​លោកឧត្តមសេនីយ៍វ័យក្មេងនោះ មានភាពអាម៉ាស់ និងខឹងសម្បាយ៉ាងខ្លាំង ដោយសដោយសារការចែចង់លោមសុំស្នេហ៍មិនបានដូចចិត្តប៉ង ក្តៅពេញឱរាហើយក៏បែរជាផ្ទុះហិង្សាជាមួយម្ចាស់ហាង មួយ​ប្រាវ រួចរួចក៏បើករថយន្តចេញបាត់ទៅទាំងភាពអាម៉ាស ។

    ​ប្រភព​បាន​បន្តទៀតថា មួយសន្ទុះ​ក្រោយមក ស្រាប់តែ​លោកឧត្តមសេនីយ៍នគរបាលវ័យក្មេងរូបនេះ ទំនងក្តៅចិត្ត ចាញ់ចិត្ត ភាពអាម៉ាស់រោលរាលខ្លាំងពេកក៏បើករថយន្តមកហាងផឹកស៊ី ” វិមាន​ព្រិល ” វិញ ម្ដងនេះលែងលួងលោមសុំស្នេហ៍ដូចមុនហើយ បានដកកាំភ្លើងគំរាមបាញ់ ត្រូវបាន​ម្ចាស់​ហាង រាយការណ៍​ទៅ​កងកម្លាំង​នគរបាល និង​អាវុធហត្ថ​ចំការមន ឱ្យជួយ​ធ្វើ​អន្តរាគមន៍​។

    ភ្លាមៗនោះ កងកម្លាំង​មាន​សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែង​ភ្លាមៗ តែ​ជនបង្កបាន​ឡើង​រថយន្ត បើក​គេចចេញ ពី​កន្លែងកើតហេតុ ហើយក៏​ត្រូវបាន​សមត្ថ​កិច្ចដេញតាម​ពីក្រោយ រហូតដល់​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ទើប​ឃាត់​រថយន្ត និង​បុរស​ម្នាក់ ដែលជា​ខ្មាន់កាំភ្លើង​នោះបាន ហើយ​ក៏បាន​នាំខ្លួនមកកាន់​អធិការដ្ឋានខណ្ឌចំការមន​វិញ​។​

    ​បន្បន្ទាប់ពីបញ្ជូនជនបង្កអុកឡុកបំភិតបំភ័យប្រជាពលរដ្ឋស្លូតត្រង់នោះមកដល់អធិការដ្ឋាននគរបាលខណ្ឌចំការមន សមត្ថកិច្ច បានបង្ហាញ​អត្តសញ្ញាណជនបង្ក​នោះឱ្យដឹងថា មានឈ្មោះ (ជិន សាមីឌី) អាយុ​៣២​ឆ្នាំ មាន​ឋានន្តរស័ក្តិ ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី (ផ្កាយ១) (ជជាអនុប្រធាននាយកដ្ឋាន) ទីលំនៅ​ផ្ទះ​លេខ ១៥V ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​

    ​បច្ចុប្បន្ន ឧត្តមសេនីយ៍ត្រីវ័យក្មេងផឹកស៊ីស្រវឹងសុំស្នេហ៍គេមិនបានសម្រេចផ្ទុះហិង្សានោះត្រូវបាន​ សមត្ថកិច្ច នាំខ្លួនមក​សាកសួរ​។ រីឯ​ស្ត្រី​ម្នាក់ ដែលជា​ម្ចាស់​ហាងខាងលើ ក៏​ត្រូវបាន​សមត្ថកិច្ច អញ្ជើញ​មកកាន់​អធិការដ្ឋាន ខណ្ឌចំការមន ផងដែរ ដើម្បី​សាកសួរពី​មូលហេតុ ហើយអធិការដ្ថាននគរបាលខណ្ឌចំការមនបានបញ្ជូនខ្លួនលោកឧត្តមសេនីយ៍ទៅកាន់ក្រសួងមហាផ្ទៃ តែគេមិនដឹងថាលោកឧត្តមសេនីយ៍វ័យក្មេងរូបនេះត្រូវបានក្រសួងចាត់ការយ៉ាងដូចម្តេចនោះទេ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares