• ឆក់អគ្គិសនីស្លាប់ម្នាក់ របួស៣នាក់ ដោយសារយករឡូខ្សែភ្លើងដាច់លៀនចេញលោហៈទៅបញ្ចូលថ្មទូរសព្ទម៉ាក់
    ដោយ admin  ថ្ងៃទី 11 August, 2020  ម៉ោង 10:02 | សន្តិសុខ​សង្គម

    (ខេត្តស្វាយរៀង)៖ ក្មេងស្រី២នាក់ បានយករូឡូខ្សែភ្លើងដែលមានដាច់លៀនចេញសរសៃលោហៈ ដោតលេងទូរស័ព្ទបណ្ដើរសាកថ្មបណ្ដើរបណ្ដាលឱ្យឆ្លងភ្លើងឆក់ពួកគេហើយយាយចូលជួយឆក់បន្ត បន្ទាប់គ្នា បណ្ដាលឱ្យស្ត្រីចំណាស់ម្នាក់ស្លាប់ និង៣ នាក់ទៀតរងរបួសត្រូវក្រុមគ្រួសារដឹកមកសង្គ្រោះទៅកាន់មន្ទីពេទ្យបន្ទាប់ពី។ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង។

    នគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ស្ត្រីវ័យចំណាស់ដែលបានស្លាប់នោះមានឈ្មោះ យស់ ទូច អាយុ៦៥ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង។ ចំណែកឯ
    ស្ត្រីចំណាស់ម្នាក់ទៀតដែលរងរបួស ត្រូវជាម្ចាស់ផ្ទះចំណុចកើតហេតុមានឈ្មោះ ចាន់សេរី អាយុ៦៦ឆ្នាំ មុខរបរកសិករ។ រីឯក្មេងស្រីដែលរងរបួសមានឈ្មោះ អ៊ាម សុម៉ាឡែន អាយុ១៥ឆ្នាំ មុខរបរសិស្ស និងឈ្មោះ ទ្រី សុវណ្ណបុប្ផា អាយុ៩ឆ្នាំ មុខរបរសិស្សរស់ក្នុងភូមិសង្កាត់ខាងលើ។

    បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុក្មេងស្រីទាំង២នាក់បានលេងទូរស័ព្ទ ហើយក៏បានអូសយករូឡូខ្សែភ្លើងដែលមានដាច់លៀនចេញសសៃរលោហៈហើយមិនបានចាប់អារម្មណ៍យកមកដាក់សាកថ្មជិតខ្លួន ខណៈកំពុងលេងស្រាប់តែឆ្លងចរន្តភ្លើងបណ្ដាលឱ្យឆក់។ ឃើញបែបនោះយាយក៏រត់ចូលជួយបណ្ដាលឱ្យឆក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលដល់បងប្អូនក្រុមគ្រួសារ និងអ្នកភូមិប្រញាប់រត់បិទបារ៉ែតភ្លើង និងជួយសង្គ្រោះលើកដាក់កប់ភក់ និងដឹកមកកាន់មន្ទីពេទ្យ។ ប៉ុន្តែអកុសលដោយស្ត្រីឈ្មោះយស់ទូចមានសភាពធ្ងន់ក៏បានស្លាប់ និង៣នាក់ត្រូវបានសង្គ្រោះទាន់ពេល។

    ក្រោយកើតហេតុសមត្ថកិច្ចនគរបាលក្រុងជាមួយប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យមណ្ឌលសុខភាពចេកបានមកដល់និងពិនិត្យកន្លែងកើតហេតុឃើញថា សពពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន និងប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យ៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares