• មេឈ្មូញឈ្មោះ ធីកាប៉ូ ក្រុមជើងខ្លាំងដឹកឈើប្រណិតពីខេត្តស្ទឹងត្រែងជួបគ្រោះថ្នាក់ចរាចរណ៍ដឹកឈើក្រឡាប់រថយន្តស្លាប់នៅហ្នឹងកន្លែង
    ដោយ admin  ថ្ងៃទី 11 August, 2020  ម៉ោង 08:08 | សន្តិសុខ​សង្គម

    នៅវេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃទី១១ ខែសីហាឆ្នាំ២០២០ មានរថយន្តម៉ាក ហាយលិនឌឺ ពណ៌ខ្មៅដឹកឈើ បើខុសបច្ចេកទេសបានធ្លាក់ប្រឡាយក្រឡាប់ស្លាប់មនុស្សអ្នកបើកបរ ស្ថិតនៅចំណុចអូរបែកចាន ឃុំចង្ក្រង់ ស្រុកចិត្តបូរី ខេត្តក្រចេះ។

    ប្រភពពីប្រជាពលរដ្ឋដែលបានបញ្ជាក់ថា រថយន្តដឹកឈើមួយគ្រឿងដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងបុរសដែលជាអ្នកបើកបរស្លាប់នេះគឺជារបស់មេឈ្មួញរកស៊ីឈើខុសច្បាប់ដ៏ល្បីយូរឆ្នាំមក ហើយឈ្មោះ ធីកាប៉ូ ។

    ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមលោកធីកាប៉ូដឹកជញ្ជូនឈើចេញម្តងៗគួរឱ្យស្រៀវណាស់ ព្រោះពួកគាត់បើកបរក្នុងល្បឿនលឿនដូចហោះហើយមានរថយន្តបិទគូទបិទផ្លូវ មិនឱ្យរថយន្តដ៏ទៃវ៉ាជែងឡើយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares