• រថយន្តហ្វរន័រ FURTUNER បើក​បុក​រះ​រថយន្ត​១​គ្រឿង​ និងម៉ូតូចំនួន​២គ្រឿង​ និងបង្កឱមនុស្សរបួស ២នាក់
    ដោយ admin  ថ្ងៃទី 11 August, 2020  ម៉ោង 07:58 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ រថយន្តម៉ាកហ្វរន័រមួយគ្រឿងបើកបរក្នុងល្បឿន​យ៉ាង​លឿនបាន​រេ​ចង្កូត​ទៅបុក​រះ​រថយន្ត​១គ្រឿង និងម៉ូតូ ២គ្រឿង​របួសមនុស្ស ២នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​ និង១០នាទី​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ ២០២០ តាម​បណ្ដោយ​ផ្លូវ អែ ៨ ក្នុង​បឹងកក់​ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាកហ្វរន័រ ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 2BA-7263 រង​ការខូចខាត​បែក​ចង្កៀង​ខាងមុខ​ផ្នែក​ខាងឆ្វេង អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ​។ រីឯ​រថយន្ត​រងគ្រោះ​ម៉ាក​ឡិចស៊ីស IS 250 ពណ៌​ស​ ពាក់ស្លាកលេខ ភ្នំពេញ 2Z-8882 ការខូច ខាតផ្នែកមុខក្រោយខាងឆ្វេង អ្នកបើកបរ​មិនត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ​។ ចំណែកឯ​ម៉ូតូ​រងគ្រោះ ២ គ្រឿង​ទៀត​មួយគ្រឿងម៉ាក សេ125 ស៊េរី​ឆ្នាំ 2016​ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1E-4688 អ្នកបើកបរ​រងរបួស​ស្រាល​, ១គ្រឿងទៀត ម៉ាក​សេ​125 សេរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ​ ស្លាកលេខភ្នំពេញ1FK-9268 រងរបួស​ធ្ងន់ធ្ងរ​។​

    ​សមត្ថកិច្ចបាន​ឱ្យដឹងថា រថយន្តហ្វរន័រធ្វើបើកបរតាមដងផ្លូវ អែ​៨ ក្នុងទិសដៅ​ពី​លិច​ទៅកើត ហើយរថយន្តឡិចស៊ីស និងម៉ូតូ ២ គ្រឿង​ទៀត ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​អែ៨ ក្នុងទិសដៅផ្ទុយពីរថយន្តបង្ក ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុហេតុ ត្រូវបាន​រថយន្ត​ហ្វ​រ​ន័​រ រេចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​រះ​រថយន្ត​រងគ្រោះ​មួយគ្រឿង​ និងម៉ូតូ ២គ្រឿង​ទៀត បណ្ដាលឱ្យ​រងរបួសរ​ង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​។​

    ក្រោយពេល​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន បានបានចុះទៅកន្លែងកើតហេតុចាក់ទងទៅជំនាញចរាចរណ៍ក្រុងមកវែងនាំយកវត្ថុតាមទាំងអស់យកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares