• បុរសម្នាក់បើករថយន្តបាឡែនក្រោមឥទ្ធិពលស្រាល្បឿនលឿនបានបុកជាមួយនឹងរថយន្តហាយឡិនឌ័រកំពុងបើកផ្ទុយគ្នាចំពីមុខពេញទំហឹង!
    ដោយ admin  ថ្ងៃទី 11 August, 2020  ម៉ោង 07:09 | សន្តិសុខ​សង្គម

    (ខេត្តស្វាយរៀង)៖ បុរសម្នាក់បើកបររថយន្តបាឡែនក្នុងស្ថានភាពស្រវឹងហើយលឿន បានបុកជាមួយរថយន្ត ហាយឡែនឌ័រពេញទំហឹងខណៈកំពុងបើកបរផ្ទុយទិសគ្នា បណ្ដាលឱ្យខូចខាតក្បាលរថយន្តធ្ងន់ធ្ងរទាំងសងខាង និងបង្កឲ្យមនុស្សពីរនាក់រងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចខាងមុខផែស្ងួតសូងួន ចន្លោះគីឡូម៉ែត្រលេខ ១៦៤-១៦៥ ស្ថិតក្នុង បាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាក Camery បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2U-5806 បើកបរដោយឈ្មោះ អុឹម សុីវ៉ូន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅ ភូមិទួលច្រេស ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ថៃ ពុតឌី ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាកុត ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង (របួសស្រាល) បើកបរក្នុងទិសដៅពីលិច​ទៅកើត។

    លុះមកដល់ចំណុចកើតហេតុបានបុកជាមួយនឹង រថយន្តមួយគ្រឿងទៀតម៉ាក Hilander ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2W-3807 បើកបរ​ដោយឈ្មោះ រស់ សុភា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឫស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ក្នុងទិសដៅបញ្ច្រាសគ្នា បើកបបណ្ដាលឱ្យរថយន្តខូចធ្ងន់ និងអ្នកបើកបរគ្មានរងរបួស។

    បច្ចុប្បន្ន អ្នករងរបួសព្យាបាលនៅមន្ទីរពេទ្យសោភ័ណ្ឌអូវ៉ាង។ ចំណែកឯរថយន្តទាំង០២ គ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares