• នារីម្នាក់បើករថយន្តព្រូសលឿនបុកម៉ូតូរ៉ឺម៉កបណ្ដាល ឱ្យបុរសម្នាក់រងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 10 August, 2020  ម៉ោង 07:24 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ នារីម្នាក់បានបើករថយន្តម៉ាកព្រូសលឿនបុកជាមួយនឹងរឺម៉កបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ហើយបន្ថែមល្បឿនបើកគេច តែត្រូវបានបងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចតាមពីក្រោយ ទំនងភ័យពេកបានបួងចង្កូតខុសផ្លូវធ្លាក់ចូលទៅក្នុងប្រឡាយទៅមុខលែងរួច។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០០ និង ៤០​នាទី​នៅចំណុចបុរីឈូកវ៉ា២ តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​សង្កាត់​កា​កាប​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើក​រ៉ឺម៉ក​កង់​បី មិនមាន​ផ្លាកលេខ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​ធម្មតា​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​

    ​គេ​បានឃើញ​ស្ត្រី​ម្នាក់ បើករថយន្ត​ម៉ាក​ព្រូស​ពណ៌​ស​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AI 9144 ​រួមជាមួយ​ស្ត្រី​ម្នាក់ទៀត បើកបរក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកនឹង​រឺ​ម៉ក​កង់បីមួយគ្រឿងគ្មានស្លាកលេខ
    បើកបរដោយបុរសម្នាក់ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មកកើត ស្របទៅគ្នា ក្នុងល្បឿនធម្មតាបណ្ដាលឱ្យ ដាច់កង់ចេញពីគ្នា នឹងបង្កឲ្យអ្នកបើករ៉ឺម៉ករងរបួសធ្ងន់។ ហើយរថយន្តបានបន្ថែមល្បឿនបើករត់ តែសំណាងមិនល្អត្រូវធ្លាក់ចូលទៅក្នុងប្រឡាយទឹក​ទៅមុខលែងរួច។ ហើយ​ភ្លាម​នោះដែរ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ឃាត់​នារី​រូប​ស្រស់​ពីររូប​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​កា​កាប ទី​២ ។

    ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​ទាក់ទង​ទៅខាង​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ និងរថយន្តទៅរក្សាទុកនៅអធិការរដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares