• បុរសម្នាក់បើករថយន្តបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កំណាត់ និងខូចខាតក្បាលរថយន្ត, ខ្មាស់គេពេកចុះរត់ចោលរថយន្តបាត់
    ដោយ admin  ថ្ងៃទី 9 August, 2020  ម៉ោង 08:57 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ត ម៉ាស្តា masda មួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតទៅបុកនឹងក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យងការខូចខាតផ្នែកខាងមុខនៃរថយន្ត។ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងឡើយកាលពីវេលាម៉ោង១២ និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហាឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាស្តា masda មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI -4422 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន មកដល់ត្រង់ចំណុចកើតហេតុនៅនឹងស្តុបទំនប់ទឹក បានរេចង្កូតជ្រុលទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តដាច់កង់ខាងមុខ ផ្នែកខាងឆ្វេងទៅមុខលែងរួច។ ចំណែកឯក្បាលរបាំងថ្មពុះទ្រូងផ្លូវដាច់ចេញពីគ្នាអស់ចំនួនមួយកង់ខ្ទៀតចេញពីគ្នាសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។ ចំណែកម្ចាស់រថយន្តបង្កខ្មាស់គេពេកក៏បានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅខាងជំនាញចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនដោះស្រាយការបង្កឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares