• សមត្ថកិច្ចជំនាញឃាត់ខ្លួនជនជាតិចិន ២២នាក់ សង្ស័យករណី ចាប់ជំរិតតាមប្រព័ន្ធអុីនធើណែត និងគ្មានលិខិតឆ្លងដែន ក្នុងសណ្ឋាគារមួយកន្លែង នៅខេត្តមណ្ឌលគិរី
    ដោយ admin  ថ្ងៃទី 9 August, 2020  ម៉ោង 07:59 | សន្តិសុខ​សង្គម

    (ខេត្តមណ្ឌលគិរី)៖ កាលពីវេលាម៉ោង ០៨ និង៣០នាទី ព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ក្រោមការដឹកនាំផ្ទាល់ដោយ លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី កម្លាំងជំនាញអន្តោប្រវេសន៍ បានចូលរួមសហការជាមួយកម្លាំងជម្រុះរួមមាន៖ ១-ផែនការងារសន្តិសុខ ដឹកដោយ លោក ឌុន សុខា ស្នងការរងទទួលការងារសន្តិសុខ, ២-ផែនការងារអន្តោប្រវេសន៍ ដឹកដោយ លោក ទៀង សៅរតន៍ ស្នងការរងទទួលការងារអន្តោប្រវេសន៍, ៣-អធិការ អធិការរងក្រុងសែន មនោរម្យ និងមន្រ្តីប៉ុស្តិ៍នគរបាលស្ពានមាន ជ័យ, ៤-កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ។

    សមត្ថកិច្ចបានឱ្យដឹងថា បានចុះត្រួតពិនិត្យ ឆែកឆេរ នៅទីរងសណ្ឋាគារ មណ្ឌលគិរី ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។ការត្រួតពិនិត្យ ឆែកឆេរ ជំនាញបានពិនិត្យឃើញ មានបន្ទប់សរុបចំនួន ៧៦បន្ទប់ ក្នុងនោះឆែកឆេរបាន ៧៤បន្ទប់ រីឯ ០២បន្ទប់ជាប់សោរពុំអាចចូលបាន ។

    ក្នុងចំនួន ៧៤បន្ទប់ខាងលើជំនាញបានរកឃើញ ជនជាតិចិនចំនួន ២២នាក់ ស្រី ០១នាក់ មានប្រើប្រាស់លិខិតឆ្លងដែន ចំនួន ០៣នាក់ គ្មាន ១៩នាក់ ស្រី ០១នាក់ និងសម្ភារ:មួយចំនួនដូចខាងក្រោម៖
    -កុំព្យូទ័រ ចំនួន ៣៤គ្រឿង
    -Laptop ចំនួន ០៦គ្រឿង
    -ផ្លាស ចំនួន ០៩គ្រឿង
    -ស៊ីមទូរស័ព្ទមិនទាន់ប្រើ (មិត្តហ្វូន ១២០) (សែលខាត ០៨) (មិនមានឡូហ្កូ ៤៤)
    -ក្តារចុចកុំព្យូទ័រ ចំនួន ២៣គ្រឿង
    -រ៉ូឡូភ្លើង ចំនួន ១៥គ្រឿង
    -ដុំវ៉ាយហ្វាយ ចំនួន ០៧គ្រឿង
    -ឆ្នាំងសាកទូរស័ព្ទ មួយចំនួនធំ
    -ទូរស័ព្ទដៃ ចំនួន ១៣៥គ្រឿង (ថ្មីមិនទាន់ប្រើ ០៨គ្រឿង , កំពុងប្រើ ១២៧គ្រឿង)៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares