• រថយន្ត​កុងតឺន័រ​មួយគ្រឿង​ឆ្លងផ្លូវ​បត់​មិន​ប្រ​យ័ត្នត្រូវរថយន្តម៉ាស្តា បុកចំខូចខាតក្បាលរថយន្តទាំងសងខាង
    ដោយ admin  ថ្ងៃទី 8 August, 2020  ម៉ោង 09:05 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ រថយន្តកុងតឺន័រមួយគ្រឿងដឹកអីវ៉ាន់ចេញពី​ផែ​ឆ្លងផ្លូវ​បម្រុង​បត់​ឆ្វេង តត្រូវរថយន្ត ម៉ាស្តា masda កំពុងបើក​ក្នុង​ល្បឿន​លឿន​មក​បុក​ចំ​ពី​ចំហៀង​ខាងស្តាំ​បណ្តាល​ឱ្យរងការខូចខាត ។ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៩ និង ៤០​នាទី​យប់ ថ្ងៃ​សុក្រ​ទី​៧ ខែសីហា ២០២០ ត្រង់ចំណុច​សាលា​ជម្ពូ​វ័​ន្ត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ​ប្រភពនៅកន្លែងកើតហេតុបានឱ្៦ដឹងថា មុនពេលកើតរថយន្តកុងតឺន័រមួយគ្រឿងបើកបរម្នាក់ឯង ដែល​ពាក់​ស្លាកលេខ ព្រះសីហនុ 3-A0743 ធ្វើដំណើរ​ចេញពី​ផែ​ក្នុងទិសដៅ​ពី លិចទៅកើត រួច​បួង​ចង្កូត​បត់​ឆ្វេង បម្បម្រុងឡើងទៅទិសខាងខេត្តព្រះសីហនុ ហើយ​ភ្លាមៗ​នោះដែរ​ស្រាប់តែ​គេ​ឃើញ​រថយន្ត masda ពណ៌​ស​ មួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2-AM 9393 បើកប​ដោយ​ជន​ជាតិចិន​ធ្វើដំណើ​ក្នុងទិសដៅ​ពី ត្បូង​មក​ជើង​ ក្នុងល្បឿនលឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ជ្រុលទៅបុកពីចំហៀងខាងមុខរថយន្តកុងតឺន័រ បណ្តាល​ឲ្យ​ខ្ទេច​ផ្ទៃ​ខាងមុខ​ទាំងស្រុង​។ ក្នុងហេតុការណ៍នេះពុំមានអ្នករងរបួសទេ។

    ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា ន​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ចុះ​មកជួយ​សម្របសម្រួល​តែ​អត់​ត្រូវ​គ្នា ក៏បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង​ចុះមក​វាស់វែង​យក​រថយន្ត​២​គ្រឿង​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares