• ជិះ​ម៉ូតូ​បញ្ច្រាស​ហើយ​ឆ្លង​ផ្លូវ ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ស្លាប់​ប៉ើងស្លាប់ភ្លាមៗ ចំណែកអ្នកបុកគេរងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 8 August, 2020  ម៉ោង 08:16 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ បុរសម្នាក់បែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម​បន្ទាប់ពី​ជិះ​ម៉ូតូ​បញ្ច្រាសឆ្លងផ្លូវ​ហើយ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​ពេញទំហឹង​។​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង 30 នាទីយប់ទី០៧ ខែសីហា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ត្រង់ចំណុច​ធនាគារ​វ​ឌ្ឍ​នៈ​ចក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ។​

    ​អ្វីដែល​គួរ​ចាប់អារម្មណ៍​គឺ​កា​បូ​ប​ជនរងគ្រោះ​ត្រូវបាន​ជន​ឆ្លៀតឱកាស​លួចយកទៅ​បាត់ ធ្វើឱ្យសមត្ថកិច្ចមិនទាន់អាចស្គាល់អត្តសញ្ញាណ​សព​នៅឡើយ​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1FN-4528 ជិះ​តែម្នាក់ឯង​​។ ចំណែកឯ​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 1FQ-5567 ជិះ​តែម្នាក់ឯង​រងរបួស​ធ្ងន់​។​

    ​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឃ្លី​ក ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​មានបុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ពី​លិចទៅ​កើត​ជិះ​បញ្ច្រាស​ផ្លូវ​ចរាចរ​ណ៍បត់​ស្ដាំ​ឆ្លងផ្លូវ​ត្រូវបាន​ម៉ូតូ​ឃ្លី​ក​បុក​ពេញទំហឹង​ចំពាក់​កណ្ដាល​ម៉ូតូ បណ្ដាល​ឱ្យប៉ើងប្រមាណជាងដប់ម៉ែត្របោកក្បាលនឹង​ថ្នល់​ស្លាប់​ភ្លាមៗ។រីឯភាគីម្ខាងទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។​ ម៉ូតូទាំងពីររងការខូចខាតយ៉ាងដំណំដូចគ្នា​។

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​ចំណុចកើតហេតុ​ទាក់ទង​ជំនាញ​ចរាចរណ៍​ស្នងការ​រាជធានី​ភ្នំពេញ​ចុះ​វាស់វែង​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុទាក់ទងប្រគល់ជូនក្រុមគ្រួសារ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares