• ស្ត្រី​ម្នាក់ បើករថយន្ត​ព្រូស យ៉ាង​លឿន​បង្ខំ​ឲ្យ​ឆ្លង​ផុត​ភ្លើងស្តុប​ជិត​ពណ៌​ក្រហម ជ្រុលទៅបុក​រះ​ម៉ូតូ​ និងបង្គាលភ្លើង របួស​មនុស្ស២នាក់
    ដោយ admin  ថ្ងៃទី 8 August, 2020  ម៉ោង 08:09 | សន្តិសុខ​សង្គម

    (​ភ្នំពេញ) ៖ ស្ត្រី​ម្នាក់​បើករថយន្ត​ម៉ាក​ព្រូស ស្រូតឆ្លង​ភ្លើងស្តុប​លឿន​ពេក ជ្រុល​បុក​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឃ្លី​កដួល ហើយ​រេ​ចង្កូត​មក​បុក​បុរស​ម្នាក់​អង្គុយ​លើក​ង់​បី​អាន​កាសែត ក្រឡាប់រឺម៉កកង់បីមិនទាន់អស់ល្បឿន បន្ត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​រង​កា​ខូចខាត បង្កឱ្យរបួសស្រាល២នាក់។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៧ង​៧​ និង០០នាទី ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅ​ចំណុច​ស្តុ​ប​វត្ត​លង្កា តាមផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​៥១​សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ។​

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកព្រូសពណ៌ប្រផេះ ពាក់​ផ្លាកលេខ​ភ្នំពេញ ២AY-១៨៨២ ស្ត្រីនោះ ឈ្មោះ​ទ្រឿ​ង គី​ច​លាង អាយុ ២៩​ឆ្នាំ ស្នាក់ នៅខេត្តក្រចេះ។ រថយន្តបើកតាមផ្លូវព្រះសីហនុ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ ដល់ភ្លើងស្តុបខៀវ ស្រាប់តែ​ភ្លើង​លោត​មក​ក្រហម ក៏​គាត់​ជើង​បន្ថែម​ល្បឿន​ឲ្យ​ផុត​ស្តុ​ប តែ​ចៃដន្យ​មាន​បុរស​ម្នាក់ បើក​ម៉ូតូ​ម៉ាកហុងដា​ឃ្លី​ក ពាក់ផ្លាកលេខ នគរបាល ១-១៩៩៥ ឆ្លងកាត់​ទទឹងផ្លូវ​តាមផ្លូវ​៥១ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ជាន់​ហ្វ្រាំ​មិនទាន់ បានបុក​ម៉ូតូ​ឃ្លី​ករួច​បន្ត​រេ​ចង្កូត​បុក​ម៉ូតូ​កង់​បី​ចត​នៅលើ​ចិញ្ចើមផ្លូវ ប៉ើងប៉ើងក្រឡាប់ហើយជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ បណ្ដាលខូចខាត និងបង្កឱ្យបុរស២នាក់របួសស្រាល។ ភ្លាម​ស្ត្រី​អ្នកបើកបរ​រថយន្ត​គាត់​មិនមាន​របួស ហើយ​មិន​រត់គេច​ដែរ ។ រថយន្ត​ខូចខាត​ផ្ទុះ​ពោង​សុវត្ថិភាព និង​ខូច​១​កំណាត់​ខាងមុខ​ទាំង​សុង ។​

    ​នគរបាល​បាន​ទំនាក់ទំនង​ទៅ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​មក​វាស់វែង​យក​រថយន្ត​បង្កហេតុ និង​ម៉ូតូ​២​គ្រឿង រក្សាទុក​ដោយសារ​ខូចខាត​សម្បត្តិ​រដ្ឋ​ផង រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ​៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares