• ជិះម៉ូតូឌុបគ្នាទាំងស្រវឹងបើកទៅបុកបង្គោលគីឡូម៉ែត្របោកផ្ទប់ក្បាល បណ្តាលឱ្យស្លាប់ទាំង២នាក់ភ្លាមៗ
    ដោយ admin  ថ្ងៃទី 8 August, 2020  ម៉ោង 07:12 | សន្តិសុខ​សង្គម

    (ខេត្តព្រះវិហារ)៖ មនុស្សបុរស២នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ដែល​បាន​បង្កឡើង​ដោយ​ខ្លួនឯង គឺជិះម៉ូតូឌុបលុបគ្នាហើយបើកបរលឿនទៅរៀនទៅបុកបង្គោលគីឡូម៉ែត្រ ស្លាប់ទាំងពីរនាក់ កាលពីវេលាថ្ងៃត្រង់នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៦២ ស្ថិតត្រង់ចន្លោះគីឡូម៉ែត្រលេខ៦២ និង ៦៣​ ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ៍ស្រុករវៀង ខេត្តព្រះវិហា។

    ​សមតសមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារជនរងគ្រោះបើកបរក្នុងល្បឿនលឿនហួសកំណត់និងខ្វះការប្រុងប្រយ័ត្ន​។​ សមត្ថកិច្ចបានបន្តឱ្យដ២ងថាជនរងគ្រោះ​២​នាក់​ បានជិះម៉ូតូ ម៉ាក់ហុងដា ទ្រីមសង់ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម​1D-0464 បើកបរ​ក្នុងស្ថានភាព​ស្រវឹង​។​ បានចាប់ហ្វ្រាំងមិនជាប់រួចក៏បានជ្រុល​បុក​បង្គោលគីឡូម៉ែត្រ​ ក្បែរចញ្ចើមផ្លូវធ្វើឱ្យបុរស២នាក់​ បោកក្បាលទៅនឹងបង្គោលគីឡូម៉ែត្រធ្លាក់ទៅម្ខាងផ្លូវស្លាប់​ភ្លាមៗ​។

    ​ជនរងគ្រោះ​ទី​១ ឈ្មោះ​រស់ ស្រួ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ រស់នៅក្នុងភូមិទួលរវៀង ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ​។​ ជនរងគ្រោះទី២ ឈ្មោះ​អៀម ដុះ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ទួល​រវៀង ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares