• យុវជនម្នាក់កំពុងជិះម៉ូតូ នៅលើផ្លូវជាតិលេខ ៤ ត្រូវរថយន្តរថយន្តបើកបុកពីក្រោយស្លាប់ភ្លាមៗ
    ដោយ admin  ថ្ងៃទី 7 August, 2020  ម៉ោង 07:35 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ) ៖ យុវជនជិះម៉ូតូត្រូវរថយន្តបើកស្របទិសគ្នាបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីរសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៤ នៅចន្លោះ គីឡូម៉ែត្រ លេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

    សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះស្លាប់បាត់បង់ ជីវិតមានឈ្មោះ ជា វណ្ណនាង ភេទ ប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកំពង់សីលា ខេត្តព្រះសីហនុស្លាប់ បើកបរម៉ូតូម៉ាក C125 ពាក់ ស្លាក លេខ ព្រះសីហនុ 1F-2374 ដោយត្រូវរថយន្តបើកស្របទិសគ្នាបុកពីក្រោយចំពេញទំហឹង។ ចំណែក រថយន្តបង្កម៉ាកម៉ាស់ស្ដា ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-0097 ជិះគ្នា០៤នាក់ បើកបរដោយឈ្មោះ គុយ រតនៈ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

    ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូត្រូវបានកម្លាំងជំនាញ យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដេីម្បី ចាត់ការតាមនិតិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares