• ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​កាយ​ដាក់លូ ត្រូវម៉ូតូ​សង្កត់ពីលើ​ឈ្លក់ទឹក​ស្លាប់​
    ដោយ admin  ថ្ងៃទី 5 August, 2020  ម៉ោង 08:38 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់ត្រូវម៉ូតូសង្កត់ពីលើឈ្លក់ទឹក​ស្លាប់​ ដោយសារជិះម៉ូតូក្នុងល្បឿនលឿនបណ្តាលឱ្យរេធ្លាក់ចូល​ប្រឡាយ​កាយ​ដាក់លូ​ដីឡូត៍​មួយកន្លែង​។​ហេតុការណ៍​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​៤​ខែសីហា​ ឆ្នាំ២០២០ នៅ​ចំណុច​ប្រឡាយ​លូ​ដីឡូត៍​មួយកន្លែង ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ ពោធិ៍​សែន​ជ័យ ។​

    សមត្ថកិច្ចបានឱ្យដឹងថា ​សព​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ ដោយ​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​ ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1B-4299​។​

    សមត្ថកិច្ចបានឱ្យដឹងទៀតថា ​៖ ​ជនរងគ្រោះជិះម៉ូតូហុងដាវ៉េវ ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​។​ មកដល់ចំណុចកើតហេតុផ្លូវងងឹតផង បាន​ធ្លាក់​មក​ចិញ្ចើមផ្លូវ​ជាង​២០​ម៉ែត្រ​បណ្តាលឱ្យ​ដួល​ចូល​ប្រឡាយ​កាយ​សម្រាប់​ដាក់លូ​ត្រូវ​ម៉ូតូ​សង្កត់ពីលើ​ឈ្លក់ទឹក​ស្លាប់​។

    ​ក្រោយក្រោយមកសមត្ថកិច្ចបានកាត ​ធ្វើការ​ហ៊ុមព័ទ្ធ​នៅ​ចំណុច​ទីតាំង​កើតហេតុ​។​ ទោះយ៉ាងណាករណី នេះគេមិនទាន់ដឹងថាជាករណីអ្វីឱ្យពិតប្រាកដនោះទេ​។​ រង់ចាំសមត្ថកិច្ចជំនាញចុះមកកោសល្យ វិច័យទើបដឹងថា ជាករណីអ្វីឱ្យពិតប្រាកដ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares