• របាយការណ៍ COVID-19 ប្រចាំថ្ងៃ៖ «ចំនួនអ្នកឆ្លងលើផែនដីកើនដល់ជាង ១៨.៧លាននាក់, ស្លាប់ជាង ៧០ម៉ឺននាក់, ជាសះស្បើយជាង ១១.៩លាននាក់, ១៨៨ប្រទេស-ដែនដីមានអ្នកឆ្លងចាប់ពី ១០០ករណីឡើងទៅ»
    ដោយ admin  ថ្ងៃទី 5 August, 2020  ម៉ោង 17:59 | សន្តិសុខ​សង្គម, អន្តរជាតិ

    (អន្តរជាតិ)៖ គិតត្រឹមម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៥ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

    ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៨,៧២៨,៥៤៧នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៧០៤,៨៣២នាក់បានស្លាប់បាត់បង់ជីវិត និង ១១,៩៤១,២៨៥នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៨៨ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៧៤៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares