• រថយន្តយីឌុបបើកបរលឿនពេកគ្រប់គ្រងលែងបានរេទៅបុករះរថយន្ត និងម៉ូតូខូចខាតជាច្រើនគ្រឿង
    ដោយ admin  ថ្ងៃទី 5 August, 2020  ម៉ោង 16:15 | សន្តិសុខ​សង្គម

    (ខេត្តត្បូងឃ្មុំ)៖ រថយន្តយីឌុកមួយគ្រឿង បោះពួយក្នុងល្បឿនរលឿនបើកបរគ្រប់គ្រងលែងបានរេទៅបុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿង ខូចខាតយ៉ាងដំណំ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៧ ចំណុចភូមិទួលអង្រ្គង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

    សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា រថយន្តបង្ក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3G-4672 បើកបរដោយយុវជនម្នាក់ ខណៈមេឃកំពុងភ្លៀងខ្លាំងមិនប្រយ័ត្ន ក៏បានរេចង្កូតទៅបុករះរថយន្ត ០៥ គ្រឿង ម៉ូតូ០២គ្រឿង និងបណ្តាលឱ្យខូចខាតយ៉ាងដំណំ ហើយករណីនេះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ហើយអ្នកបើកបររថយន្តបង្កត្រូវបានឃាត់ខ្លួននៅនឹងកន្លែងកើតហេតុ។

    ក្រោយពីកើតហេតុនគរបាលជំនាញមូលដ្ឋានបានចុះជួយធ្វើអន្តរាគមន៍ នាំយកអ្នកបើកបររថយន្តបង្ក និងស្ទូចវត្ថុដឹកវត្ថុតាងមានរថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares