• បើកបរម៉ូតូទាំងមានសភាពស្រវឹងដោយប្រើប្រាស់ល្បឿនលឿនទៅបុកគូថរថយន្តស្លាប់ម្នាក់របួសម្នាក់
    ដោយ admin  ថ្ងៃទី 4 August, 2020  ម៉ោង 10:15 | សន្តិសុខ​សង្គម

    (ខេត្តស្វាយរៀង)៖ បុរសម្នាក់ស្លាប់នឹងម្នាក់ទៀតរងរបួស ខណៈអ្នកបើកបរម៉ូតូទាំងមានសភាពស្រវឹងដោយប្រើប្រាស់ល្បឿនលឿនទៅបុកគូថរថយន្តមិនស្គាល់ម៉ាកពីក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥នាទីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ០១ ចន្លោះ គឺឡូម៉ែត្រលេខ ១៤៤ និង១៤៥ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

    នគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ រាជ ពិសិដ្ឋ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នករួមដំណើររងរបួសស្រាលមានឈ្មោះ សុខ គា អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្នល់ទទឹង សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុបើក រថយន្តមិនស្គាល់ម៉ាកគេចចេញទៅទិសខាងលិចបាត់ស្រមោល។

    ប្រភពបានឱ្យដឹងទៀតថា ជនរងគ្រោះជិះម៉ូតូឌុបគ្នាម៉ាកZUSUKI ស្មាក់ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១W-១០៤៨ ក្នុងទិសដៅពីកើតទៅលិច សង្ស័យស្រវឹងស្រាប្រើប្រាស់ល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ ក៍បានទៅបុកពីក្រោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង។

    បច្ចុប្បន្នអ្នករងបួសត្រូវបានសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកជីភូ រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares