• បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់
    ដោយ admin  ថ្ងៃទី 4 August, 2020  ម៉ោង 09:48 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ឆ្នាំង)៖ ប្រុសម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តមុខស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ ជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩១ និង៩២​ ក្នុងភូមិ​ទី​២​ សង្កាត់ខ្សាម ក្រុង​កំពង់ឆ្នាំង​ កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៤​ ខែសីហា ឆ្នាំ២០២០ ។​

    ​ប៉ូលីស​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​រវាង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌ក្រហម ពាក់​ស្លាកលេខភ្នំពេញ 3A-1879 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវកោងរថយន្តនោះបានបុកជាមួយនឹង​ម៉ូតូ​ម៉ាក​ហុងដា C125​ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1D-4725 ដែលឆ្លងផ្លូវ បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាម។ ក្រោយ ពេលកើតហេតុតុ អ្នកបើកបរ​រថយន្ត​បង្ក​ចុះ​រត់​គេច ខ្លួនបាត់។

    ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះលឹម វឿន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​ រស់នៅ​ភូមិ​ប្រាំបី​ឆោម​ ឃុំ​ពង្រ​ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​។​ សពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ។​

    រថយន្ត និងម៉ូតូនោះត្រូវបាននគរបាលអូសយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares