• រថយន្តដឹកកន្ទក់មួយគ្រឿងឡើងចំណោតមិនរួចរអិលថយក្រោយកិនស្ត្រីម្នាក់កំពុងជិះម៉ូតូស្លាប់ភ្លាមៗ
    ដោយ admin  ថ្ងៃទី 3 August, 2020  ម៉ោង 10:07 | សន្តិសុខ​សង្គម

    (ខេត្តប៉ៃ៉លិន) ៖ រថយន្តធុនធំដឹកកន្ទក់មួយគ្រឿងបើកឡើងចំណោតមិនរួចបានរអិលថយក្រោយមកកិនស្ត្រីម្នាក់កំពុងបើកបរម៉ូតូពីក្រោយម៉ូតូស្លាប់ភ្លាមៗ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៥៧ខាងលិចភ្នំជ្រូក ភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃុន លីន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់បន្លែ រស់នៅភូមិក្រចាប់ក្រោម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង ១AD-០១៨៩។

    ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ អុល អុី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងកកោះ សង្កាត់ដូនយ៉យ ក្រុងឈួក ខេត្តកំពត កើតហេតុភ្លាមៗបានរត់គេចខ្លួនបាត់ បើកបររថយន្តគ្រឿងម៉ាកHyundai ពណ៌ស ផលិតឆ្នាំ១៩៩៥ ពាក់ស្លាកលេខកំពង់ចាម ៣A-១៥០៦ ខូចខាតធ្ងន់។

    សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដំបូងឡើយគេឃើញរថយន្តធុនធំមួយគ្រឿងបានបើកបរក្នុងទិសដៅពីកើតទៅលិចខណៈឡើងចំណោតបាត់ការគ្រប់គ្រងបានរអិលថយក្រោយវិញជួនពេលដែលស្ត្រីរងគ្រោះបើកបរទៅពីក្រោយបណ្ដាលឱ្យរថយន្តថយកិនស្លាប់ភ្លាមៗតែម្តង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares