• ជនជាតិចិនបេីករថយន្ត ម៉េកសឺដេសបំពានស្តុបបុករថយន្តឡិចស៊ីសអ្វើឱ្យក្រឡាប់ខ្ទាតទៅប៉ះម៉ូតូ១ គ្រឿងរបួសធ្ងន់២នាក់
    ដោយ admin  ថ្ងៃទី 3 August, 2020  ម៉ោង 09:08 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ បុរសជនជាតិចិនម្នាក់បេីករថយន្ត និងមានអ្នករួមដំណេីរជាមួយបុរសជនជាតិចិន៣នាក់ទៀត ក្នុងល្បឿនលឿន និងបំពានភ្លេីងស្តុប បានទៅបុករថយន្តឡិចស៊ីស RX300 មួយគ្រឿងធ្វើឱ្យក្រឡាប់ផ្ងាជេីង បន្តទៅបុកម៉ូតូស្មាស់រេវ៉ូ១គ្រឿងទៀតរងរបួសធ្ងន់២នាក់។

    ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី២ ខែសីហា​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវព្រះនរោត្តម​ កែងផ្លូវលេខ២១៤​ ស្ថិតក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

    សមត្ថកិច្ចបានឲ៊ឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AZ- 9881 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម​ ក្នុងទិសដៅពីត្បូងទៅជេីង មកដល់ចំណុចស្តុុបកេីតហេតុដោយភ្លេីងពណ៌ខៀវក៏បន្តដំណេីរទៅមុខ ភ្លាមនោះស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាកម៉េកសឺដេស​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AX-0088 បេីកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរបុរសជនជាតិចិន៣នាក់ បេីកបរតាមបណ្តោយផ្លូវលេខ២១៤​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនដោយបំពានភ្លេីងស្តុប ក៏បុករថយន្តឡិចស៊ីសពីចំហៀងពេញទំហឹង ធ្វេីឱ្យរថយន្តឡិចស៊ីសជ្រុល ទៅបុកម៉ូតូស្មាស់រេវ៉ូ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកណ្តាល1G- 6270 ជិះគ្នា២នាក់​ បណ្តាលឱ្យរងរបួសធ្ងន់។ ហេីយរថយន្តឡិចស៊ីសក៏ក្រឡាប់ផ្ងារជេីង។

    ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗចំណែករថយន្តទាំង២គ្រឿង និងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញដេីម្បីរងចាំដោះស្រាយតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares