• ក្រោយពីឃាត់ខ្លួនមុខសញ្ញា​សង្ស័យ​ ​ជួញដូរ​សារធាតុ​ញៀន​ខុ​សច្បាប់​ ៣​នាក់​ នគរបាលប្រឆាំងគ្រឿងញៀនខេត្តបញ្ជូនទៅតុលាការ
    ដោយ admin  ថ្ងៃទី 2 August, 2020  ម៉ោង 08:52 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​៣នាក់​​ ត្រូវ​បានសមត្ថកិច្ចបង្រ្កាប​ជាបន្ដ​ប​ន្ទា​ប់​​កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២០ នៅចំណុច​ ភូមិផ្សារចាស់ សង្កាត់​ស្វាយក្រវ៉ាន់ ក្រុងច្បារ​ម​ន ខេខេត្ដកំពង់ស្ពឺ។

    សមត្ថកិច្ចបានឱ្យដឹងថា មុខសញ្ញាសង្ស័យ ៣នាក់ ១-ឈ្មោះ ម៉ៅ រ៉ាដែន ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិពាណិ​ជ្ជកម្ម សង្កាត់រកាធំ កក្រុងច្បារមន, ២-ឈ្មោះ វ៉ង សំបូរ ហៅ កុយ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រស់ សង្កាត់ស្វា​យក្រវ៉ាន់ ក្ក្រុងច្បារមន, ៣-ឈ្មោះ ពេជ្រ ណាសៀន ភេទប្រុ​ស អាយុ១៧ឆ្នាំ នៅភូមិអូរ១ សង្កាត់៤ ក្រុង​កំពង់សោម ខេត្តព្រះសីហនុ។

    វត្ថុតាង​ដកហូតបានរួមមានម្សៅក្រាមពណ៌​សថ្លាសង្ស័យជាគ្រឿងញៀន ១៦កញ្ចប់ (១​តូច និង ១៥ធំ​) , ជញ្ជីងថ្លឹងគ្រឿងញៀន ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយ​ចំ​នួន។

    បច្ចុប្បន្ន​មុខសញ្ញា​០៣នាក់​ រួមជាមួយ​វត្ថុតាង​គ្រឿង​ញៀន​ ការិយាល័យជំនាញ កសាងសំ​ណុំរឿងបញ្ជូន​ទៅតុលាការ​ ចាត់ការតាមនីតិ​វិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares